ទីរ៉ាណា៖ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងកាលពីថ្ងៃចន្ទថា នៅក្នុងក្រុង Bulqiza ស្ថិតនៅភាគឦសាន នៃប្រទេសអាល់បានី មានករណីមនុស្សជាច្រើននាក់ បានពុលសារធាតុគីមីជាទ្រង់ទ្រាយធំកើតឡើង ។សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សជាង៨០នាក់ ត្រូវបានបំពុលដោយសារធាតុគីមីមិនស្គាល់អត្តសញ្ញាណច្បាស់នោះទេនៅក្នុងក្រុង Bulqiza កាលពីថ្ងៃអាទិត្យ ហើយអ្នកដែលមានរោគសញ្ញា នៅតែស្នាក់នៅមន្ទីរពេទ្យ ដដែលកាលពីថ្ងៃចន្ទម្សិលមិញនេះ ។ ការពុលនេះ ត្រូវបានគេរាយការណ៍ជាលើកដំបូង កាលពីថ្ងៃសៅរ៍ ហើយអ្នកជំងឺជាធម្មតាមានរោគសញ្ញាដែលអាការៈឈឺពោះ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធបានថ្កោលទោស ចំពោះចំណាត់ការរបស់រដ្ឋាភិបាលអាល់បានីក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ដោយលើកឡើងថា វាត្រូវបានធ្វើឡើងក្រោមឥទ្ធិពលនៃ “ភាគីទី៣” ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា ការសម្រេចចិត្តរបស់អាល់បានី ដោយផ្អែកលើ “ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន” ក្នុងការផ្តាច់ទំនាក់ទំនងនយោបាយជាមួយអ៊ីរ៉ង់គឺជា “សកម្មភាពដែលបានគណនាខុស និងមើលឃើញខ្លី” នៅក្នុងទំនាក់ទំនងអន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា របៀបនៃការចោទប្រកាន់ត្រូវបានប្រឌិតប្រឆាំងនឹងអ៊ីរ៉ង់ដោយភាគីទីបី បង្ហាញថារដ្ឋមួយចំនួន ដែល “ជាអ្នកគាំទ្រភេរវកម្ម និងមានទំនោរបង្កការបះបោរ” បានជាប់ពាក់ព័ន្ធក្នុងបញ្ហានេះ។...