ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ថ្កោលទោសអាល់បានី ចំពោះការកាត់ផ្ដាច់ទំនាក់ទំនងការទូត ក្រោមឥទ្ធិពលប្រទេសទី៣
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធបានថ្កោលទោស ចំពោះចំណាត់ការរបស់រដ្ឋាភិបាលអាល់បានីក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ដោយលើកឡើងថា វាត្រូវបានធ្វើឡើងក្រោមឥទ្ធិពលនៃ “ភាគីទី៣” ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា ការសម្រេចចិត្តរបស់អាល់បានី ដោយផ្អែកលើ “ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន” ក្នុងការផ្តាច់ទំនាក់ទំនងនយោបាយជាមួយអ៊ីរ៉ង់គឺជា “សកម្មភាពដែលបានគណនាខុស និងមើលឃើញខ្លី” នៅក្នុងទំនាក់ទំនងអន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា របៀបនៃការចោទប្រកាន់ត្រូវបានប្រឌិតប្រឆាំងនឹងអ៊ីរ៉ង់ដោយភាគីទីបី បង្ហាញថារដ្ឋមួយចំនួន ដែល “ជាអ្នកគាំទ្រភេរវកម្ម និងមានទំនោរបង្កការបះបោរ” បានជាប់ពាក់ព័ន្ធក្នុងបញ្ហានេះ។...