ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ នឹងជួបចរចានុយក្លេអ៊ែរជាមួយអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅថ្ងៃទី២៩ វិច្ឆិកា
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់នឹងជួបពិភាក្សាជាមួយអង់គ្លេស បារាំង និងអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ ជាមួយនឹងប្រទេស ដែលគេជឿថា កំពុងស្វែងរកការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលជាប់គាំងរបស់ពួកគេ។ ប្រភពបានឲ្យដឹងថា កិច្ចពិភាក្សាអនុរដ្ឋមន្ត្រីគ្រោងនឹង ប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ហើយសហភាពអឺរ៉ុបក៏នឹងចូលរួមផងដែរ។ កិច្ចពិភាក្សានឹងធ្វើឡើងស្របពេល ដែលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ត្រលប់មកសេតវិមានក្នុងខែមករា។ លោក ត្រាំ...