បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Sebastian Hille បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់នឹងបន្តការនាំចេញអាវុធរបស់ខ្លួន ទៅកាន់ប្រទេសអ៊ីស្រាអែលវិញចាប់ពីថ្ងៃទី ២៤ខែវិច្ឆិកា។ ការដឹកជញ្ជូនអាវុធដែលត្រូវបានផ្អាកតាំងតែពីនៅក្នុងខែសីហា នៅពេលដែលក្រុងយេរូសាឡឹមខាងលិចបានប្រកាសពីផែនការរបស់ខ្លួនក្នុងការកាន់កាប់ទីក្រុង Gaza ដែលជាផ្នែកនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។ យោងតាមលោកស្រី Hille ស្ថានភាពនៅលើសមរភូមិយ៉ាងណាក្តីស្ថិតនៅក្នុងស្ថេរភាពឡើងវិញចាប់តាំងពីពេលនោះមក ជាមួយនឹងបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកជាធរមានចាប់តាំងពីថ្ងៃទី ១០ខែតុលា។មន្ត្រីរូបនេះបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយណាមួយថាតើអាល្លឺម៉ង់ដែលជាប្រទេសនាំចេញអាវុធធំទីពីរទៅកាន់អ៊ីស្រាអែលបន្ទាប់ពីសហរដ្ឋអាមេរិកអាចដាក់កម្រិតឡើងវិញម្តងទៀតប្រសិនបើស្ថានភាពផ្លាស់ប្តូរ។ អ្នកនាំពាក្យរូបនេះយ៉ាងណាក្តីគឺបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលើថាតើការដឹកជញ្ជូនណាមួយដែលស្នើដោយអ៊ីស្រាអែលត្រូវបានលុបចោលឬពន្យារពេលនៅពេលដែលការរឹតបន្តឹងបានកើតឡើងនោះដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតី Olaf Scholz បានអះអាងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាល្លឺម៉ង់ គួរតែត្រូវបានស្តីបន្ទោសចំពោះការ ខ្វះខាតការគាំទ្រសាធារណៈ សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន។ លោកប្រធានាធិបតីរូបនេះបានបន្តទៀតថា អ្នកផ្សាយព័ត៌មានមិនបានសួរសំណួរត្រឹមត្រូវ ក្នុងការជួយរដ្ឋាភិបាលដោះស្រាយ រឿងក្តីរបស់ខ្លួនជូនប្រជាពលរដ្ឋនោះទេ។ អធិការបតីបានកត់សម្គាល់ថា គាត់ត្រូវបានសួរជាញឹកញាប់ដោយ ប្រជាពលរដ្ឋសាមញ្ញថាតើកម្រិត នៃការគាំទ្រដែលអាល្លឺម៉ង់បានផ្តល់ដល់អ៊ុយក្រែន ពិតជាត្រឹមត្រូវឬយ់ាងណា។ ទោះយ៉ាងណាក៏ដោយ...