ព័ត៌មានអន្តរជាតិ
រុស្ស៊ី អះអាងថា កម្មវិធីជីវសាស្រ្តយោធា ទូទាំងពិភពលោក អនុញ្ញាតឲ្យអាមេរិក ទទួលបានភ្នាក់ងារអាវុធជីវសាស្រ្ត ដ៏មានសក្ដានុពល
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា គម្រោងជីវសាស្រ្តយោធា របស់ទីក្រុងវ៉ាស៊ីនតោន នៅជុំវិញពិភពលោកផ្តល់ ឲ្យសហរដ្ឋអាមេរិកនូវលទ្ធភាព ទទួលបានភ្នាក់ងារអាវុធជីវសាស្រ្ត ដែលមានសក្តានុពល។ ក្រសួងការពារជាតិបានសិក្សា ពីសកម្មភាពរបស់វិទ្យាស្ថានស្រាវជ្រាវកងទ័ព Walter Reed ជាពិសេសតួនាទីរបស់វានៅក្នុង គម្រោងជីវសាស្ត្រយោធាចំនួនពីរគឺ U-Pi-1 និង U-Pi-2 នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិទ្យាស្ថាននេះមានសាខាបរទេស ដែលបំពាក់ដោយមន្ទីរពិសោធន៍ឯកោកម្រិតខ្ពស់ និងបណ្តាញផ្នែកធំជុំវិញពិភពលោក...