ព័ត៌មានអន្តរជាតិ
អ្នកវិភាគ៖ កូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែចន្លោះពី៤០ ទៅ៥០ គ្រាប់
បរទេស៖ យោងតាមក្រុមអ្នកវិភាគស៊ុយអែតមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងនៅតែបន្តធ្វើការអភិវឌ្ឍផលិតអាវុធប្រល័យលោក ហើយប្រទេសនេះ ត្រូវបានគេជឿថា នៅពេលថ្មីៗនេះ បានបង្កើនចំនួនអាវុធនុយក្លេអ៊ែរបស់ខ្លួន។ វិទ្យាស្ថានសន្តិភាពអន្តរជាតិ Stockholm បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទថា ទីក្រុងព្យុងយ៉ាង គឺជាប្រទេសមួយក្នុងចំណោមប្រទេសមានអាវុធនុយក្លេអ៊ែទាំង៩នៅលើពិភពលោក ដែលជាក្រុមប្រទេសមួយ រួមមានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ប៉ាគីស្ថាននិងអ៊ីស្រាអែល។ របាយការណ៍នៃវិទ្យាស្ថាននេះ បាននិយាយថា ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ មិនបានធ្វើតេស្តអាវុធនុយក្លេអ៊ែទេ...