ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានអំពីហានិភ័យ នៃការកើនឡើងនូវជម្លោះនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន ដោយបញ្ជាក់សារជាថ្មីថា រុស្ស៊ីនៅតែបើកចំហ ចំពោះការសន្ទនា។ នៅក្នុងវីដេអូបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអ្នកយកព័ត៌មានជនជាតិអាមេរិក Tucker Carlson នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Lavrov បានពិភាក្សាអំពីទំនាក់ទំនង រវាងប្រទេសរុស្ស៊ី-សហរដ្ឋអាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អត្ថបទសង្ខេបមួយដែលត្រូវបានរៀបចំ សម្រាប់ក្រសួងការពារជាតិបានណែនាំថា អ៊ុយក្រែនអាចវាយឆ្មក់ងាក ទៅដំណើរការម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដើម្បីបង្កើតអាវុធបរមាណូ ប្រសិនបើសហរដ្ឋអាមេរិកពិតជា សម្រេចចិត្តថានឹងកាត់ផ្តាច់ជំនួយផ្នែកយោធា។ កាសែត The Times បានរាយការណ៍កាលពីថ្ងៃពុធថា អ្នកនិពន្ធរបស់ខ្លួននៅវិទ្យាស្ថានជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រជឿថា ការបង្កើតគ្រាប់បែកបរមាណូធម្មតា ដូចដែលសហរដ្ឋអាមេរិក បានធ្វើនៅក្នុងក្របខ័ណ្ឌនៃគម្រោង Manhattan នឹងមិនក្លាយជាកិច្ចការដ៏លំបាកមួយ...
មីនស៍៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានអំពាវនាវឱ្យដកអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ចេញពីអឺរ៉ាស៊ី ដើម្បីកាត់បន្ថយភាពតានតឹងជាសកល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្នុងសន្និសីទអន្តរជាតិទីក្រុងមីនស៍ លើកទី២ ស្តីពីសន្តិសុខអឺរ៉ាស៊ី លោក Lukashenko បានគូសបញ្ជាក់ពីវិធានការមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងជាសកល ជាពិសេសការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា លីបង់ និងអ៊ីរ៉ង់។...
បរទេស៖ ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បានបាញ់មីស៊ីលផ្លោង “ច្រើន” គ្រាប់ នៅថ្ងៃពុធនេះ ដែលជាការបង្ហាញកម្លាំងចុង ក្រោយបង្អស់ក្នុងរយៈពេលតិចជាងមួយសប្តាហ៍បន្ទាប់ ពីការចេញផ្សាយរូបភាពដំបូងនៃកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើន ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិនៅទីក្រុងតូក្យូបាននិយាយថា ការបាញ់ចុងក្រោយបង្អស់ដែលបាន កើតឡើងនៅចន្លោះម៉ោង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញកាលពីថ្ងៃសុក្រថា រុស្ស៊ីនឹងធ្វើឱ្យប្រសើរឡើង នូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលវាជាឧបករណ៍ដ៏ចាំបាច់ ក្នុងការធានាចម្បងនៃសន្តិសុខជាតិ។ ការអត្ថាធិប្បាយនេះកើតឡើងចំពេលមានភាព តានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងលោកខាងលិចជុំវិញជម្លោះអ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបន្តផ្តល់អាវុធដល់ទីក្រុងគៀវ ខណៈដែលអះអាងថាពួកគេនឹង មិនក្លាយជាភាគីនៃជម្លោះឡើយ។ លោក Putin បានព្រមានថា...
បរទេស៖ សមាជិកព្រឹទ្ធសភាមកពី គណបក្សសាធារណរដ្ឋ លោក Roger Wicker បាននិយាយថា សហរដ្ឋអាមេរិកគួរតែដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឡើងវិញ នៅក្នុងប្រទេសកូរ៉េខាងត្បូង ព្រោះថា កិច្ចសហប្រតិបត្តិការកាន់តែ កើនឡើងជាមួយរុស្ស៊ី និងចិន បានធ្វើឱ្យកូរ៉េខាងជើង “ជាប្រភពនៃអស្ថិរភាពពិភពលោក លើសពីឧបទ្វីបកូរ៉េ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា...
ម៉ូស្គូ៖ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននៅក្នុងកិច្ចប្រជុំមួយជាមួយ សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់ ប្រទេសលោកនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី មិនមានផែនការក្នុងការ ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅទីអវកាសនោះទេ ។ វិមានក្រឹមឡាំង បានដកស្រង់សម្តីរបស់លោក ប្រធានាធិបតីដែលបានថ្លែងយ៉ាងដូច្នេះថា “យើងបានពិភាក្សាគ្នារួចរាល់ ហើយពីការដាក់ការសង្ស័យខុស ដែលថ្មីៗនេះបានធ្វើឡើងដោយ ក្រុមមន្ត្រីរបស់ប្រទេសលោកខាងលិច អំពីគោលបំណង របស់យើងនឹងធ្វើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ...
បរទេស៖ សារព័ត៌មាន The Telegraph របស់អង់គ្លេស បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ឯកសាររបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ទៅកាន់ចក្រភពអង់គ្លេសជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ មកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍អំពីគម្រោងដាក់ពង្រាយនេះកើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងអង្គការណាតូ និងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន និងការអំពាវនាវពីអ្នកនយោបាយលោកខាងលិចមួយចំនួនឱ្យរៀបចំសម្រាប់ការប៉ះទង្គិចប្រដាប់អាវុធដ៏មានសក្តានុពលជាមួយទីក្រុងម៉ូស្គូ។...
តូក្យូ៖ អ្នករៀបចំបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហបានហ្វូមីអូ គីស៊ីដា បានពាវនាវឱ្យមានកិច្ចសន្ទនាជាមួយប្រទេសចិន ខណៈដែលលោកស្វែងរកមូលដ្ឋានរួមគ្នា ក្នុងការប្រឆាំងនឹងការគំរាមកំហែង និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសារទៅកាន់វេទិកា ស្តីពីទំនាក់ទំនងចិន-ជប៉ុន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉េកាំង។ លោក គីស៊ីដា បានឲ្យដឹងនៅក្នុងពិធីជប់លៀងមួយ កាលពីល្ងាចថ្ងៃពុធ សម្រាប់អ្នកចូលរួមក្នុងវេទិកាថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺចាំបាច់ដើម្បីការពារការប្រើប្រាស់ អាវុធនុយក្លេអ៊ែរដោយប្រទេសដែលស្វែងរក...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិកចំនួនពីរ ដើម្បីសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរដំបូងរបស់ប្រទេស។ យោងតាមការចេញផ្សាយរបស់ RT កន្លងមកទីក្រុង Warsaw ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចូលរួមកម្មវិធីចែករំលែក នុយក្លេអ៊ែររបស់អង្គការណាតូ ដើម្បីធ្វើជាជាទីតាំងសម្រាប់ស្តុកទុក អាវុធនុយក្លេអ៊ែររបស់អាមេរិកផងដែរ។ កាលពីថ្ងៃពុធ ក្រុមហ៊ុនរដ្ឋប៉ូឡូញ Polskie Elektrownie Jadrowe (PEJ) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន...