ក្រៅពីបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ក្នុងការ បង្កា ទប់ស្កាត់ និង បង្ក្រាប បទល្មើស ការពារសន្តិសុខ សុវត្ថិភាពសង្គម អាវុធហត្ថរាជធានីភ្នំពេញ ក៏តែងតែឆ្លៀតចូលរួម ផ្សារភ្ជាប់មនោសញ្ចេតនា ជួយដល់ពលរដ្ឋ ជាញឹកញាប់ ប្រកបដោយភាព ស្និតស្នាលកក់ក្តៅ បង្កប់នូវសេចក្តីស្រឡាញ់យ៉ាងទូលំទូលាយ។ នៅរៀងរាល់ឆ្នាំ នាឱកាសថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភ: ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញមួយក្រុម ដឹកនាំដោយលោកវរសេនីយ៍ឯក...
ជាញឹកញាប់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តែងតែបង្ក្រាប ករណីឆបោកឲ្យផ្ញើលុយតាមវីង និងឆបោកតាមវិធីផ្សេងៗ បានជាហូរហែរ និងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះ ទៅបោកប្រាស់អ្នកផ្សេងទៀតបាន ប៉ុន្តែទោះបីជាមានការអំពាវនាវនិងផ្សព្វផ្សាយយ៉ាងណា ក៏គេសង្កេតឃើញថា នៅតែមានជនរងគ្រោះមួយចំនួន នៅតែចាញ់បោកល្បិចចោរទាំងនេះជាដដែលៗ។ ម្យ៉ាងទៀតលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋតោងមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានចិត្តលោភលន់...