នយោបាយ
នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឲ្យប្រមូលអាវុធ និងសម្ភារៈ យោធាអាមេរិក ទាំងអស់ ទៅរក្សាទុកក្នុងឃ្លាំង ឬកំទេចចោល (Video)
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការប្រកាសរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្មកម្ពុជាថែមទៀត អំពីអាវុធ និងសម្ភារៈយោធានាំចូលមកកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមិនបង្អង់យូរទៀតទេ គឺបានដាក់ចេញបទបញ្ជាឲ្យអង្គភាពប្រដាប់អាវុធទាំងអស់ ត្រួតពិនិត្យឡើងវិញ ជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិក ទាំងអស់ ទៅកំទេចចោល ឬរក្សាទុកក្នុងឃ្លាំង។ បើតាមសម្តេចអាវុធរបស់អាមេរិក បើធ្វើសង្គ្រាមមិនដែលឈ្នះនោះទេ ដូចជាកាលពីក្នុងរបបសាធារណខ្មែររបស់ លន់...