ហ្សាការតា ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្ត របស់ពួកគេ ក្នុងការពង្រឹងសហគមន៍អាស៊ាន ការរួបរួមនិងអព្យាក្រិត្យភាព នៅក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៣នេះ ។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានរយៈពេល៣ថ្ងៃ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ក្រោមប្រធានបទ...
ភ្នំពេញ៖ លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានរំលឹកក៏ដូចជាការកោតសរសើរថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាដែលកន្លងមកតែងតែនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោបាយ, និងគោលការណ៍នយោបាយ សម្រាប់អនុវត្តន៍ នៅក្នុងក្របខណ្ឌអាស៊ាន ។ ការលើកឡើងរបស់ប្រធានាធិបតី ហ្វីលីពីន...
ហ្សាកាតា៖ ប្រទេសជប៉ុន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធ បានធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង របស់ពួកគេទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងសន្តិសុខដែនសមុទ្រ និងតំបន់ផ្សេងទៀត ចំពេលមានការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ដែលមានការ រីកចម្រើនយ៉ាងឆាប់រហ័ស។ ការកើនឡើងនៃទំនាក់ទំនង ដែលត្រូវបានប្រកាស នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងហ្សាកាតា កើតឡើងនៅពេល ដែលនាយករដ្ឋមន្រ្តីជប៉ុនលោក...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៧ នាថ្ងៃទី៤ កញ្ញា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា ប្រទេសសមាជិកអាស៊ាន ត្រូវតែយកចិត្តទុកដាក់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់រូបភាព ដែលត្រូវបានមើលឃើញថា មាននិន្នាការកើនឡើង ក្រោមជំនួយផ្នែកបច្ចេកវិទ្យា ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៥ កញ្ញា...
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា អាស៊ានត្រូវបន្តពង្រឹងប្រសិទ្ធភាព ស្ថាប័នសំខាន់ៗរបស់ខ្លួន ដើម្បីដោះស្រាយភាពស្មុគស្មាញ នៃការប្រកួតប្រជែងភូមិសាស្រ្តយុទ្ធសាស្រ្ត ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃ៥ កញ្ញា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ថា កិច្ចប្រជុំកំពូល របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) លើកទី៤៣ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធបានចាប់ផ្តើមនៅទីនេះនៅថ្ងៃអង្គារ នេះដោយផ្តោតសំខាន់ លើការបង្កើតតំបន់ ជាចំណុចកណ្តាល នៃកំណើនសេដ្ឋកិច្ច ។ លោក Joko Widodo...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃចន្ទសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ហៅកាត់ (MoU) អន្តរលេខាធិការដ្ឋានជាមួយសមាគមមហាសមុទ្រឥណ្ឌា ហៅកាត់ (IORA) និងវេទិកាប្រជុំកោះប៉ាស៊ីហ្វិក ហៅកាត់ (PIF) ។ គួរបញ្ជាក់ថា MoU ដែលត្រូវបានចុះហត្ថលេខានៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានបង្ហាញពីការប្ដេជ្ញារបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេស ជាសមាជិកអាស៊ានទាំងអស់ ក្នុងដំណើរការ នៃការរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥។ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី រដ្ឋមន្រ្តី បានរំលេចនូវទស្សនៈល្អៗមួយចំនួន ក្នុងន័យជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់...
វៀងច័ន្ទ ៖ រដ្ឋជាសមាជិក នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌល អាស៊ានសម្រាប់ការប្រែប្រួល អាកាសធាតុ ដើម្បីបង្កើន វិធីសាស្រ្ត សម្របសម្រួល និងសមាហរណកម្ម ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុក្នុងតំបន់។ កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ...
ហ្សកាតា ៖ រដ្ឋមន្ត្រីឥណ្ឌូនេស៊ីបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន (AEM) បានចេញផ្សាយលក្ខខណ្ឌយោង (TOR) សម្រាប់អង្គភាពគាំទ្រ នៃភាពជាដៃ គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាការបង្ហាញ ពីជំហានឆ្ពោះទៅមុខ សម្រាប់ការអនុវត្ត កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ។ ធ្វើជាសហប្រធាននៃ AEM លើកទី៥៥ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី...