ព័ត៌មានជាតិ
អាស៊ាន-កាណាដា គួរបន្តអនុវត្តវិធានការ ក្នុងសេចក្តីថ្លែងការណ៍រួម ដើម្បីជំរុញកំណើន និងផ្តល់ថាមពលលើខ្សែសង្វាក់ផ្គត់ផ្គង់សកល
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានថ្លែងស្នើឲ្យអាស៊ាន-កាណាដា គួរបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការណ៍ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដើម្បីជំរុញកំណើន និងផ្តល់ថាមពលឡើងវិញលើខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-កាណាដា នាថ្ងៃទី១៣ កក្កដា បានកត់សម្គាល់ពីលទ្ធផលវិជ្ជមាននៃខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដាកាលពីឆ្នាំមុន។ កិច្ចប្រជុំបានឯកភាពលើសេចក្តីព្រាងសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំស្តីពី ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា...