ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា៖ អាស៊ាន-ជប៉ុន គួរបង្កើតកាលានុវត្តភាពធុរកិច្ចថ្មីៗ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា អាស៊ាន-ជប៉ុន គួរធ្វើកិច្ចការជាមួយគ្នា ដើម្បីអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងបង្កើតកាលានុវត្តភាពធុរកិច្ចថ្មីៗ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ជប៉ុន នាថ្ងៃទី១៣ កក្កដា បានអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន...