ព័ត៌មានអន្តរជាតិ
ឥណ្ឌា អំពាវនាវឲ្យមានការអត់ធ្មត់ នៅអាស៊ីខាងលិច ក្រោយអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់
ញូវដែលីៈ ប្រទេសឥណ្ឌាបានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ដែលកំពុង កើនឡើងនៅអាស៊ីខាងលិច ហើយបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ឱ្យអត់ធ្មត់ខ្ពស់បំផុត។ ការអំពាវនាវរបស់ទីក្រុងញូវដេលី ឱ្យមានការអត់ធ្មត់បានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស លើប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសៅរ៍ ជាការឆ្លើយតបទៅនឹងរបាំងនៃកាំជ្រួចផ្លោង ដែលទីក្រុងតេអេរ៉ង់ បានបាញ់ទៅលើទីក្រុង Tel Aviv កាលពីដើមខែនេះ។ ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការវិវត្តនៅអាស៊ីខាងលិច និងការប៉ះពាល់របស់វាចំពោះសន្តិភាព...