អត្ថបទស្រាវជ្រាវ (scholar)
អាស៊ីអាគ្នេយ៍ ក្នុងយុទ្ធសាស្ត្រ របស់ពួកប្រទេសមហាអំណាច និងមរណភាពនៃរបស់ដែលហៅថា ឥណ្ឌូចិនឬសហព័ន្ធឥណ្ឌូចិន ស្អីនោះ !
មុនសម័យកាល នៃសង្គ្រាមលោកលើកទី២ គេពុំសូវឃើញមានការប្រើពាក្យ អាស៊ីអាគ្នេយ៍នេះទេ ដោយពេលនោះ នៅឥតទាន់មានការគិតគូរបែងចែក តំបន់នៅទ្បើយទេ។ ដូច្នោះអ្នកនយោបាយ ទាំងទ្បាយបានស្គាល់ច្រើនតែពាក្យហៅតំបន់មួយនេះ ថាឥណ្ឌូចិនតែប៉ុណ្ណោះ ព្រោះអ្នកទាំងទ្បាយដឹងថា ឥណ្ឌូចិន គឺជាតំបន់មួយ ដែលស្ថិតនៅក្រោម ការគ្រប់គ្រង់ទៅដោយ អាណានិគមនិយមរបស់បារាំង ចំពោះឥណ្ឌាភូមា និង ម៉ាទ្បេស៊ីវិញ គឺស្ថិតនៅក្រោមអំណាចត្រួតត្រាគ្រប់គ្រង់ ទៅដោយចក្រពត្តិអង់គ្លេសនោះ ។ចំពោះឥណ្ឌូណេស៊ី...