ព័ត៌មានអន្តរជាតិ
តាលីបង់ ប្រគល់លុយ និងមាសសុទ្ធជាច្រើន ទៅឲ្យធនាគារកណ្តាល អាហ្គានីស្ថានវិញ
បរទេស៖យោងតាមការបញ្ជាក់របស់ ធនាគារកណ្តាល នៃប្រទេសអាហ្គានីស្ថានឬ DAB នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថាក្រុមតាលីបង់បានប្រគល់ លុយសុទ្ធប្រមាណជា ១,២៣លានដុល្លារព្រមទាំង មាសសុទ្ធមួយចនួនផងដែលខ្លួន រឹបអូសបានកន្លងមកទៅឲ្យខ្លួន។ DAB ឬ Da Afghanistan Bank បានបញ្ជាក់ទៀតថា លុយសុទ្ធព្រមទាំងដុំមាសដែលតាលីបង់បានប្រមូលបានភាគច្រើនគឺពីផ្ទះរបស់អតីតមន្ត្រីរដ្ឋាភិបាល និងអគាររដ្ឋាភិបាលមួយចំនួនផង ហើយការប្រគល់មកវិញនេះដោយតាលីបង់ចង់បង្ហាញពី ការប្តេជ្ញាចិត្តចំពោះតម្លាភាពនៅក្នុងប្រទេសតាមការសន្យាកន្លងមក។ គួរឲ្យដឹងដែរថាចាប់តាំងតែពី បានគ្រប់គ្រងរដ្ឋធានីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ខែសីហាកន្លងមកតាលីបង់បានប្រកាសកែទំរង់ រដ្ឋាភិបាលក្នុងនាម...