ព័ត៌មានអន្តរជាតិ
សហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្រ្វិកខាងលិច បញ្ជូនកងរក្សាស្ថេរភាពទៅកាន់ ហ្គីណេ-ប៊ីសូ ក្រោយរដ្ឋប្រហារបរាជ័យ
អាក្រា៖ សហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានសម្រេចចិត្តបញ្ជូនកម្លាំងរក្សាស្ថិរភាព ដើម្បីជួយរក្សាស្ថិរភាពស្ថានភាព សន្តិសុខក្នុងប្រទេសហ្គីណេ-ប៊ីសូ បន្ទាប់ពីរដ្ឋប្រហារ បរាជ័យកាលពីថ្ងៃអង្គារ។ ប្រធានគណៈកម្មការ ECOWAS លោក Jean-Claude Kassi Brou បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយបន្ទាប់ពីកិច្ចប្រជុំកំពូលវិសាមញ្ញ នៃអាជ្ញាធររបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលរបស់ ECOWAS ថា ប្លុកក្នុងតំបន់បានសម្រេចចិត្តផ្តល់...