ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រទេសប្រេស៊ីល មិនអាចតំណាងឱ្យផលប្រយោជន៍ការទូត របស់អាហ្សង់ទីន នៅប្រទេសវ៉េណេស៊ុយអេឡា បានទៀតនោះទេ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការសម្រេចចិត្តនេះគឺផ្អែកលើភស្តុតាងដែលថា បេសកកម្មរបស់ប្រេស៊ីល ត្រូវបានប្រើប្រាស់សម្រាប់ “រៀបចំផែនការសកម្មភាពភេរវកម្ម” នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ រដ្ឋាភិបាលវេណេស៊ុយអេឡា ក៏បានចោទប្រកាន់បុគ្គល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាហ្សង់ទីន បានអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថាICC ចេញដីកាចាប់ខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងមន្ត្រីផ្សេងទៀត ដោយលើកឡើង ពីការរំលោភសិទ្ធិមនុស្ស អំឡុងពេលការបង្ក្រាបលើភាពចលាចល ក្រោយការបោះឆ្នោតនាពេលកន្លងមក ។ ក្រសួងការបរទេសអាហ្សង់ទីន បានអះអាង កាលពីថ្ងៃសុក្រថា សកម្មភាពដែលរដ្ឋាភិបាលរបស់លោក...
ម៉ាឌ្រីដ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Jose Manuel Albares រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បានប្រកាសពីការដកតំណែងឯកអគ្គរដ្ឋទូត របស់ប្រទេសប្រចាំនៅប្រទេសអាហ្សង់ទីន។ គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះកើតឡើង ក្រោយពីមានការអត្ថាធិប្បាយបង្កហេតុ ដែលធ្វើឡើងដោយប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei អំពីប្រធានាធិបតីអេស្ប៉ាញ លោក Pedro Sanchez និងភរិយារបស់គាត់...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសអាហ្សង់ទីនបានធ្វើការស្នើសុំជាផ្លូវការទៅកាន់អង្គការណាតូទទួលយកខ្លួនទៅជា ដៃគូសកលថ្មី នេះបើយោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសលោក Luis Petri បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីកិច្ចប្រជុំ ជាមួយអគ្គលេខាធិការរង នៃប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក Mircea Geoana ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាហ្សង់ទីនJavier Milei បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុង Buenos Aires គ្រោងផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងយេរូសាឡឹម ដែលវាបានធ្វើឲ្យក្រុមហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សាបានបរិហារទង្វើនេះ។ លោកMilei ត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក្បែរទីក្រុង Tel Aviv ដោយរដ្ឋមន្ត្រីការបរទេស Israel Katz ហើយគាត់បានបន្តទៅក្រុងយេរូសាឡឹម...
BUENOS AIRES៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា ក្រុមអាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១៣នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងទីក្រុងកំពង់ផែ Bahia Blanca ប្រទេសអាហ្សង់ទីន ដោយសារព្យុះដ៏ខ្លាំងមួយ ដែលបានបោកបក់មកលើ តំបន់ឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសនេះ ។ ប្រភពពីការិយាល័យរបស់ អភិបាលក្រុងបានឱ្យដឹងថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងមានខ្យល់បក់បោកបានធ្វើឱ្យ...
ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ ស្ថានទូតអាហ្ស់ទីន ប្រចាំប្រទេសចិន បានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូរ សមទ្ធិផល កិច្ចសហប្រតិបត្តិការ មនុស្សធម៌ចិន-អាហ្សង់ទីន ។ ឆ្លៀតឱកាសនេះ រដ្ឋាភិបាលអាហ្សង់ទីន បានប្រគល់«រង្វាន់សមទ្ធិផល លេចធ្លោ នៃកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរមនុស្សធម៌អន្តរជាតិ» ជូនចំពោះលោក Shen Haixiong អគ្គនាយក នៃអគ្គនាយកដ្ឋាន...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រអង្រួននៅភាគខាងជើង នៃប្រទេសអាហ្សង់ទីន ។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ ហៅកាត់ GFZ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បានវាយមកលើប្រហារខេត្ត Santiago Del Estero ប្រទេសអាហ្សង់ទីន នៅវេលាម៉ោង០៧និង២០នាទីកាលពីថ្ងៃសៅរ៍ ។ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះដែលមានជម្រៅ៦២០.៣គីឡូម៉ែត្រ ត្រូវបានគេកំណត់ដំបូងថា ស្ថិតនៅរយៈទទឹង...
ប៉េកាំង៖ អ្នកសិក្សាអាហ្សង់ទីនម្នាក់លោក Sebastian Schulz បានឲ្យដឹងថា យុទ្ធសាស្ត្រសន្លឹកបៀតៃវ៉ាន់របស់សហរដ្ឋអាមេរិក នឹងត្រូវបរាជ័យ ដោយសារវាផ្ទុយនឹងនិន្នាការប្រវត្តិសាស្ត្រ ហើយគ្រាន់តែស្វែងរក ដើម្បីរក្សាអនុត្តរភាពសកលរបស់ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ។ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាភាសាចិននៃសាកលវិទ្យាល័យជាតិ La Plata បានប្រាប់កាសែត ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា “ក្រុងវ៉ាស៊ីនតោន មានសមត្ថភាពតិចជាងក្នុងការបង្ខំឱ្យប្រទេសនៃតំបន់របស់យើងតម្រឹមខ្លួនឯងជាមួយតៃវ៉ាន់” ។ លោកបានលើកឡើងថា “ទំនាក់ទំនងជាមួយតៃវ៉ាន់ត្រូវបានទ្រទ្រង់ដោយសម្ពាធរបស់សហរដ្ឋអាមេរិក ហើយសម្ពាធនោះកំពុងថយចុះជាលទ្ធផលនៃវិបត្តិអនុត្តរភាពរបស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែក៏ដោយសារតែការកើនឡើងនៃអំណាចទាក់ទងនៃប្រទេសកំពុងរីកចម្រើន...
កាលពីថ្ងៃទី២៨ ខែកញ្ញា វេទិកាជាន់ខ្ពស់អំពីការផ្លាស់ប្តូរ ខាងវប្បធម៌មនុស្សជាតិ រវាងចិននិងអាហ្សង់ទីន បានប្រារព្ធធ្វើ នៅក្រុងប៉េកាំង ។ វេទិកានេះ គឺ រួមគ្នារៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងការិយាល័យរដ្ឋលេខាធិការ ទទួលបន្ទុកប្រព័ន្ធ សារព័ត៌មានសាធារណៈ របស់អាហ្សង់ទីន ដែលជាសកម្មភាព ដ៏សំខាន់មួយ ដើម្បីអបអរសាទរខួបទី៥០ នៃការបង្កើតសម្ព័ន្ធផ្លូវទូត រវាងចិននិងអាហ្សង់ទីន...