ប្រ៊ុចសែល៖ គណៈកម្មការអឺរ៉ុប បានប្រកាសផ្តល់មូលនិធិសម្រាប់ គម្រោងលទ្ធកម្មការពារឆ្លងព្រំដែនចំនួន៥ ក្នុងគោលបំណងសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងចំណោមរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ គណៈកម្មាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងទាំងនេះ គាំទ្រដោយ ការពង្រឹងឧស្សាហកម្មការពារអឺរ៉ុប តាមរយៈលទ្ធកម្មរួម (EDIRPA) ម្នាក់ៗនឹងទទួលបាន ៦០ លានអឺរ៉ូ (៦៣,៦លានដុល្លារអាមេរិក) ដែលសរុបជាថវិកា ៣០០លានអឺរ៉ូ។ លោកស្រី Margrethe Vestager...
ប្រ៊ុចសែល៖ មេដឹកនាំនៃសហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃ ភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូល លើកដំបូងរវាងសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលក្រុមប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ពួកគេបានអំពាវនាវ ឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា ការដោះលែងចំណាប់ខ្មាំង ការដោះដូរអ្នកទោសប៉ាឡេស្ទីន...
ព្រុចសែល៖ ស្នងការថាមពលសហភាពអឺរ៉ុប លោក Kadri Simson បានប្រកាសថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច សម្រាប់លទ្ធភាពនៃការគ្មានឧស្ម័នរុស្ស៊ី ហូរកាត់អ៊ុយក្រែន នៅពេលដែលកិច្ចសន្យាឆ្លងកាត់ បច្ចុប្បន្នផុតកំណត់នៅចុងឆ្នាំ។ លោក Simson បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបថា “អឺរ៉ុបកណ្តាល និងភាគអាគ្នេយ៍បាន ធ្វើពិពិធកម្មជម្រើសផ្គត់ផ្គង់របស់ពួកគេ ដើម្បីជំនួសទាំងស្រុងនូវឧស្ម័នរុស្ស៊ី ១៤ ពាន់លានម៉ែត្រគូបដែល...
បរទេស៖ លោក Mladen Plese អ្នកជំនាញក្រូអាស៊ីស្តីពីប្រទេសចិន និងអាស៊ីបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតស៊ីនហួថា សហភាពអឺរ៉ុប គួរតែស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនជាជាងការដាក់ទណ្ឌកម្មពន្ធ លើរថយន្តអគ្គិសនីរបស់ចិន (EVs) នោះទេ។ លោកបានលើកឡើងថា “កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន មិនត្រឹមតែជាដំណោះស្រាយដ៏ល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណោះស្រាយ ដែលអាចសម្រេចបានតែមួយគត់ ហើយសហភាពអឺរ៉ុបនឹងបន្តនៅទ្រឹង ប្រសិនបើខ្លួនមិនស្វែងរក កិច្ចសហប្រតិបត្តិការ” ។ ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងពាណិជ្ជកម្មរបស់ ប្រទេសចិនបានព្រមានថា សហភាពអឺរ៉ុបអាចបង្កឱ្យមាន សង្គ្រាមពាណិជ្ជកម្ម ប្រសិនបើវាបន្តបង្កើនភាពតានតឹងថ្មីៗណាទៀត។ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានព្រមានដោយចោទប្រកាន់ប្លុក នៃការអនុវត្តមិនយុត្តិធម៌ក្នុងអំឡុងពេល ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន រយៈពេលប្រាំបីខែរបស់ខ្លួន ចំពោះយានយន្តអគ្គិសនីរបស់ចិន។ ការព្រមាននេះកើតឡើងបន្ទាប់ពី ការប្រកាសរបស់សហភាពអឺរ៉ុប កាលពីសប្តាហ៍មុនអំពីពន្ធថ្មីដ៏ច្រើនរហូតដល់ ៣៨ភាគរយ លើក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនដែលទីក្រុងប៉េកាំង បានឆ្លើយតបដោយការបើកការស៊ើបអង្កេត...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះផែនការរបស់សហភាពអឺរ៉ុប ក្នុងការដាក់ពន្ធបណ្តោះអាសន្ន លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន (EVs) ដោយកត់សំគាល់ថា ការផ្លាស់ប្តូរនេះបានមិនអើពើនឹងការពិត និងច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម (MOC) បានឲ្យដឹងថា ភាគីសហភាពអឺរ៉ុប បានព្រងើយកន្តើយនឹងការជំទាស់ខ្លាំង ម្តងហើយម្តងទៀតរបស់ប្រទេសចិន ក៏ដូចជាការអំពាវនាវ និងការរំខានពីរដ្ឋាភិបាល និងឧស្សាហកម្មនៅក្នុងរដ្ឋ ជាសមាជិកសហភាពអឺរ៉ុប។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា...
បរទេស៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយកាលពីថ្ងៃចន្ទថា EU ត្រូវតែពិនិត្យឡើងវិញនូវ យុទ្ធសាស្ត្រយោធារបស់ខ្លួន និងបង្កើនការផលិតផ្នែកការពារឱ្យបានខ្លាំង ដើម្បីជួយអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ ការអំពាវនាវនេះធ្វើឡើងខណៈក្រុងគៀវ បានព្រមានកាន់តែខ្លាំងឡើង អំពីការខ្វះខាតគ្រាប់រំសេវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយសរសេរនៅក្នុង op-ed...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងអនុវត្ត គោលនយោបាយគ្មានទិដ្ឋាការ សម្រាប់ប្រទេសស្វីស អៀរឡង់ ហុងគ្រី អូទ្រីស បែលហ្ស៊ិក និងលុចសំបួ លើមូលដ្ឋានសាកល្បង ចាប់ពីថ្ងៃទី ១៤ ខែមីនា។ លោក វ៉ាង យី បានប្រាប់សន្និសីទសារព័ត៌មាន...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញទំនុកចិត្តថា រុស្ស៊ីអាចចាញ់សង្គ្រាម ហើយបានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញថា អឺរ៉ុបគួរតែអភិវឌ្ឍការផលិត អាវុធរួមគ្នាជាមួយអ៊ុយក្រែន និងសាងសង់ឃ្លាំងអាវុធ គ្រប់គ្រាន់សម្រាប់ការពារខ្លួន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zelenskyy ថា...
ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានដាក់សម្ពោធជាផ្លូវការ នូវមជ្ឈមណ្ឌលថ្មី សម្រាប់ទទួលពាក្យសុំទិដ្ឋាការ ទៅបារាំង និងអឺរ៉ុប ។ ពិធីនេះ ធ្វើឡើងកាលពីថ្ងៃ១៩ ធ្នូ ស្ថិតនៅជាន់ទី៥នៃអគាវឌ្ឍនៈ មជ្ឈមណ្ឌល TLScontact ក្រោមអធិបតីភាពលោក ហ្សាក់រ៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ មជ្ឈមណ្ឌលនេះ បើកទ្វារទទួល ស្វាគមន៍អ្នកស្នើសុំទិដ្ឋាការ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល)...