បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការិយាល័យរដ្ឋអាជ្ញានៃ រដ្ឋាភិបាលទីក្រុងអ៊ីស្តង់ប៊ុល បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់ចំនួន ៣៦នាក់ផ្សេងទៀត ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងតំបន់ហ្គាហ្សា។ ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនជាការឆ្លើយតបទៅនឹងការវាយឆ្មក់ដឹកនាំដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ដែលបានសម្លាប់មនុស្សប្រហែល ១២០០នាក់។ ចាប់តាំងពីពេលនោះមក ការវាយប្រហារសងសឹក និងប្រតិបត្តិការជើងគោកបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៦៨០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា។...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា មន្ត្រីយោធាកំពូលអ៊ីរ៉ង់ម្នាក់ បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការគាំទ្រ ដ៏ទូលំទូលាយរបស់ខ្លួន សម្រាប់អុីស្រាអែល ក្នុងការវាយប្រហារប្រឆាំងនឹង តំបន់ហ្គាហ្សា។ ប្រធានអគ្គសេនាធិការនៃកងកម្លាំង ប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Baqeri បានផ្តល់ការព្រមាននេះនៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការពារជាតិ តួកគី លោក...
ភ្នំពេញ ៖ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ចេញនូវមួយចំនួន ដែលជាផលជះពីសង្គ្រាម រុស្សី-អ៊ុយក្រែន ដែលអុីស្រាអែល នឹកស្មានមិនដល់។ លោក ហេង វ៉ាន់ដា បានលើកឡើងថា៖ សង្គ្រាមរុស្សី-អ៊ុយក្រែន១/បង្ហាញឲ្យឃើញការបែកបាក់គ្នា នៃមហាអំណាចពិភពលោក២/ ព័ត៌មានចារកម្មនិងភេវកម្ម ដាច់ដោចខ្ទេចខ្ទី...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ បានផ្តល់បច្ចុប្បន្នភាពបន្ថែម អំពីការវិវត្តសភាព ការណ៍ពាក់ព័ន្ធនឹងនិស្សិតនិងពលរដ្ឋកម្ពុជា នៅប្រទេសអុីស្រាអែល ។ ក្នុងនោះក្រសួងបានឱ្យដឹងថា មកពេលនេះនិស្សិតកម្ពុជា៣រូប ត្រូវបានរំដោះចេញពីតំបន់ប្រយុទ្ធ គ្នារវាងកងទ័ពអុីស្រាអែល និងក្រុមហាម៉ាស៕