ព័ត៌មានជាតិ
អូម៉ង់ ជំរុញ អ៊ីស្រាអែល ឲ្យបង្កើតរដ្ឋ ប៉ាឡេស្ទីនឯករាជ្យ
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអូម៉ង់ បាននិយាយប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថា លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ប្រទេសអ៊ីស្រាអែល នឹងចាត់វិធានការច្បាស់លាស់ ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយយកទីក្រុងយេរូសាឡឹមខាងកើត ជារដ្ឋធានីរបស់វា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ONA របស់ប្រទេសអូម៉ង់ ដែលមានគោលនយោបាយអព្យាក្រឹតជាយូរមកហើយក្នុងតំបន់មានភាពច្របូកច្របល់ និងជាញឹកញាប់បានដើរតួនាទីជាអ្នកសម្របសម្រួលនោះ បានឲ្យេដឹងថា លោក Badr al-Busaidi បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid។...