ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី គាំទ្របន្ថែមដល់ការងារបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ។ ការស្នើនេះធ្វើឡើងក្នុងឱកាសទេសរដ្ឋមន្រ្តី លី ធុជ ជួបជាមួយលោកស្រី Amanda Gorely ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅឯកអគ្គរដ្ឋទូតអូស្ត្រាលី កាលពីថ្ងៃអាទិត្យ ជុំវិញ “ជំហរលំអៀង” របស់រដ្ឋាភិបាលលោក ចំពោះការអភិវឌ្ឍន៍នាពេលថ្មីៗនេះ នៅក្នុងតំបន់មជ្ឈឹមបូព៌ា។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំ នៅទីក្រុងតេអេរ៉ង់លោក Ian McConville ត្រូវបានកោះហៅដោយលោក Ali Asghar Mohammadi អគ្គនាយកនៃនាយកដ្ឋានអាស៊ីបូព៌ា និងអូសេអានី នៅក្រសួងការបរទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួង។...
តូក្យូ៖ ប្រទេសជប៉ុន និងអូស្ត្រាលី បានអះអាងឡើងវិញនូវកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ហើយបានសន្យាផ្តល់ជំនួយ ដល់ប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលរបស់ពួកគេ ក្នុងគោលបំណងប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ក៏បានចែករំលែកក្តីបារម្ភអំពីសកម្មភាពយោធា របស់ចិននៅក្នុងទឹកដីរបស់ប្រទេសជប៉ុន រួមទាំងការរំលោភដែនអាកាសរបស់ខ្លួន ដោយយន្តហោះចារកម្មចិន កាលពីសប្តាហ៍មុនផងដែរ។ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Minoru Kihara បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន...
កង់បេរ៉ា៖ រដ្ឋាភិបាលបានព្យាករណ៍ថា អត្រាអតិផរណារបស់ប្រទេសអូស្ត្រាលី នឹងត្រលប់ទៅក្រុមគោលដៅ របស់ធនាគារកណ្តាលនៅចុងឆ្នាំ២០២៤ ពោលគឺស្ថិតនៅក្រោម ៣ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមការព្យាករណ៍ ដែលចេញផ្សាយដោយរតនាគារ កាលពីថ្ងៃអាទិត្យអតិផរណានឹងធ្លាក់ចុះដល់ ២,៧៥ ភាគរយនៅខែធ្នូនិងទៅ ២,៥ភាគរយនៅចុងឆ្នាំ២០២៥។ តួលេខផ្លូវការត្រូវបានចេញផ្សាយមុនថវិកាសហព័ន្ធ សម្រាប់ឆ្នាំ២០២៤-២០២៥ ដែលហិរញ្ញិកលោក Jim Chalmers នឹងប្រគល់នៅយប់ថ្ងៃអង្គារ នៅថ្ងៃស្អែកនេះ។...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិនៃក្រុម Quad បានឲ្យដឹងថា សហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេសកំពុងពិចារណា ធ្វើការជាមួយប្រទេសជប៉ុនលើ ការអភិវឌ្ឍន៍រួមគ្នានៃបច្ចេកវិទ្យាការពារជាតិ កម្រិតខ្ពស់តាមរយៈភាពជាដៃគូ សន្តិសុខត្រីភាគីរបស់ពួកគេ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការពង្រីក យោធារបស់ប្រទេសចិន។ សេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយប្រមុខការពារជាតិ នៃប្រទេសទាំងបីបានឲ្យដឹងថា “ការទទួលស្គាល់ភាពខ្លាំងរបស់ជប៉ុន និងភាពជាដៃគូការពារទ្វេភាគី ដ៏ជិតស្និទ្ធជាមួយប្រទេសទាំងបី យើងកំពុងពិចារណាកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន...
កង់បេរ៉ា៖ ប្រមុខនៃកងកម្លាំងការពារជាតិអូស្ត្រាលី (ADF) បានសុំទោសដល់អតីតយុទ្ធជន ចំពោះកង្វះប្រព័ន្ធគាំទ្រ និងការថែទាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការផ្តល់ភ័ស្តុតាងនៅថ្ងៃចុងក្រោយនៃសវនាការសាធារណៈ សម្រាប់គណៈកម្មការ Royal Commission into Defense and Veteran Suicide នៅថ្ងៃព្រហស្បតិ៍នេះ ប្រធាន ADF លោក Angus Campbell...
ស៊ីដនី៖ អូស្ត្រាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានអំពាវនាវឱ្យប្រទេសនានា “ជៀសវាងសកម្មភាពឯកតោភាគីណាមួយ” ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង នៅពេលបញ្ចប់កិច្ចប្រជុំកំពូល រយៈពេលបីថ្ងៃកាលពីថ្ងៃពុធ ចំពេលមានអាកប្បកិរិយាអះអាងកាន់តែខ្លាំងឡើង របស់ចិននៅក្នុងដែនទឹកជម្លោះ។ ប្រទេសសមាជិកអាស៊ាន បានចូលរួមក្នុងកិច្ចចរចាពិសេស នៅទីក្រុងមែលប៊ន ដើម្បីប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងជាមួយអូស្ត្រាលី។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយនៅឯការសន្និដ្ឋាន នៃកិច្ចប្រជុំកំពូលមេដឹកនាំក៏បាន សង្កត់ធ្ងន់លើតម្រូវការ ដើម្បី “ជៀសវាងសកម្មភាព...
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានប្តេជ្ញាចិត្តក្នុងការបង្កើនទំហំធំ ជាងទ្វេដងនៃនាវាចម្បាំងកងទ័ពជើងទឹក របស់ប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិ លោក Pat Conroy នៅថ្ងៃអង្គារនេះ បានប្រកាសពីការផ្លាស់ប្តូរទ្រង់ទ្រាយធំ។ នៅក្រោមផែនការនេះ កងនាវាចម្បាំងរបស់អូស្ត្រាលី នឹងត្រូវពង្រីកពី ១១...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សំណូមពរឲ្យអូស្ត្រាលី ពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈ នៅរាជធានីភ្នំពេញ ខណៈកំណើនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ចេះតែកើនឡើងប្រឈមការកកស្ទះចរាចរណ៍។ ការសំណូមពររបស់លោក ឃួង ស្រេង ធ្វើឡើង នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះក្នុងជំនួបពិភាក្សាការងារជាមួយ លោកចាស្ទីន វ៉ាយអេត (Justin...
កង់បេរ៉ា៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសជប៉ុន និងអូស្ត្រាលី បានព្រមព្រៀងគ្នាថា កងទ័ពអូស្ត្រាលី នឹងចូលរួមក្នុងសមយុទ្ធប៉ុស្តិ៍បញ្ជាការ រួមទ្រង់ទ្រាយធំរវាងកងកម្លាំងស្វ័យការពារជប៉ុន និងយោធាសហរដ្ឋអាមេរិកជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក។ ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការពារជាតិ Minoru Kihara និងសមភាគីអូស្ត្រាលីលោក Richard Marles ដោយសម្លឹងមើលការកើនឡើង នៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ បានសន្យាជំរុញកិច្ចសហប្រតិបត្តិការ...