ព័ត៌មានអន្តរជាតិ
អូស្ត្រាលី នឹងមាននាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ នៅឆ្នាំ២០៣០ ចំពេលមានការកើនឡើង ឥទ្ធិពលរបស់ចិន
សាន់ឌីហ្គោ៖ ប្រទេសទាំងពីរ និងអង់គ្លេស បានឲ្យដឹងថា ប្រទេសអូស្ត្រាលី នឹងទិញនាវាមុជទឹកវាយប្រហារដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក ដោយចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ដែលជាផ្នែកនៃគម្រោងពហុដំណាក់កាលរបស់ពួកគេ ដែលមានបំណងប្រឆាំងនឹងការពង្រីកយោធារបស់ចិន និងមហិច្ឆតាទឹកដីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងក្នុងការផ្តល់នូវបច្ចេកវិទ្យាយោធាដ៏រសើបបំផុតមួយចំនួនរបស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសនៅពេលដែលប្រធានាធិបតីលោក ចូ បៃដិន ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៅទីក្រុង San Diego នៃភាពជាដៃគូសន្តិសុខត្រីភាគី AUKUS រវាងអូស្ត្រាលី ចក្រភពអង់គ្លេស...