សុខភាព
សារៈសំខាន់នៃជីវជាតិដែក ចំពោះគ្រាប់ឈាម
កង្វះជាតិដែក មានផលប៉ះពាល់ចំពោះសុខភាពមនុស្សគ្រប់ភេទ និងគ្រប់វ័យ ព្រោះវាធ្វើឲ្យបរិមាណនៃការផលិតឈាមក្នុងរាងកាយ មានការថយចុះ ដោយជីជាតិដែកជាសមាសធាតុផ្សំដ៏សំខាន់របស់អេម៉ូក្លូប៊ីន ដែលជាពណ៌របស់គ្រាប់ឈាមក្រហម។ ៥៨%នៃជាតិដែកនៅក្នុងរាងកាយ មាននៅក្នុងចរន្តឈាម ក្រៅពីនោះគឺមាននៅតាមសាច់ដុំ ទឹករំលាយអាហារ ក្នុងកោសិការាងកាយ ហើយមួយផ្នែកទៀតត្រូវបានប្រមូលផ្តុំនៅក្នុងឆ្អឹង ថ្លើម និងលំពែង។ បរិមាណជាតិដែកនៅក្នុងរាងកាយមនុស្ស ខុសៗគ្នាអាស្រ័យទៅលើអាយុ ភេទ ទំហំរូបរាង និងចំនីអាហារដែលទទួលទាន។ សារធាតុដែក មានច្រើននៅក្នុងអាហារប្រភេទសាច់សត្វផ្សេងៗ...