ព័ត៌មានអន្តរជាតិ
អេស្ប៉ាញ ប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន បន្ទាប់ពីហេតុការណ៍ដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស
បរទេស៖ ប្រទេសអេស្ប៉ាញបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន កាលពីថ្ងៃចន្ទបន្ទាប់ពីការដាច់ចរន្តអគ្គិសនី ដ៏ធំមួយបានធ្វើឲ្យឧបទ្វីប Iberian ទាំងមូលទៅជាភាពងងឹត។ អាជ្ញាធរកំពុងតែស៊ើបអង្កេតរកមូលហេតុ នៃការដាច់ចរន្តអគ្គិសនីនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការដាច់ភ្លើងដែលបានវាយប្រហារប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់នៅពេលថ្ងៃត្រង់ ហើយក៏បានប៉ះពាល់ដល់ផ្នែកខ្លះនៃប្រទេសបារាំង បានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ការដឹកជញ្ជូនសាធារណៈត្រូវរាំងស្ទះ និងជើងហោះហើរពន្យារពេល។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ នាយករដ្ឋមន្ត្រីអេស្ប៉ាញ...