ព័ត៌មានអន្តរជាតិ
អេហ្ស៊ីប និងហ្ស៊កដានី ច្រានចោលការអះអាង របស់អ៊ីស្រាអែល អំពីការរត់ពន្ធ អាវុធពីអេហ្ស៊ីប ចូលទៅក្នុងតំបន់ហ្គាហ្សា
គែរ ៖ ប្រទេសអេហ្ស៊ីប បានច្រានចោល កាលពីថ្ងៃអង្គារការអះអាងរបស់អ៊ីស្រាអែល ដែលថាទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់ ដើម្បីរត់ពន្ធអាវុធចូល ទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសអេហ្ស៊ីបបដិសេធទាំងស្រុងនូវសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលតាមរយៈនោះលោកបានព្យាយាម ទាញឈ្មោះរបស់ប្រទេសអេហ្ស៊ីបទៅក្នុងជម្លោះ ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជនអ៊ីស្រាអែល”។ ការអះអាងរបស់លោក ណេតាន់យ៉ាហ៊ូ...