ព័ត៌មានជាតិ
គួរពិចារណា! តួនាទី ភារកិច្ច ក្នុងការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ
ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះ រឿងក្រុមគយចល័តតំបន់៦ ដោយមានការដឹកនាំសម្របសម្រួល ពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ចុះចាប់និងដកហូតទូរសព្ទជាង១ពាន់គ្រឿង នៅក្នុងខេត្តត្បូងឃ្មុំ បានក្លាយជាប្រធានបទក្ដៅមួយ ដែលត្រូវបានយក ទៅជជែកវែកញែក ចាប់តាំងពីសាធារណៈជន អ្នកនយោបាយ ជាពិសេសក្រុមឆ្លៀតឱកាស បង្កើតមាតិកានៅលើបណ្ដាញសង្គម យកទៅបំផុសបំប៉ោងសភាពការណ៍ បន្ថែមទៀតនោះ ដោយពុំទាន់បានដឹង និងគិតដល់ បទបញ្ជា០១ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ ដែលនៅជាធរមាននៅឡើយ។...