ព័ត៌មានអន្តរជាតិ
UN ថា ស្លាប់តិចបំផុត៤០នាក់ ដោយសារផ្ទុះអំពើហិង្សានៅស៊ូដង់
ខាធូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន៤០នាក់បានស្លាប់ នៅក្នុងពេលមានអំពើហិង្សាប៉ះទង្គិចគ្នា នៅ El Geneina ដែលជារដ្ឋធានីនៃរដ្ឋ West Darfur ប្រទេសស៊ូដង់ ។ យោងតាមការិយាល័យសម្របសម្រួលមនុស្សធម៌នៃអង្គការសហប្រជាជាតិ ប្រចាំនៅស៊ូដង់ (OCHA)បានឲ្យដឹងដូច្នេះ ។ ការិយាល័យ OCHA បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា...