ព័ត៌មានជាតិ
កម្ពុជា អំពាវនាវភាគីពាក់ព័ន្ធ បន្តចូលរួមធ្វើសកម្មភាព ឱ្យកាន់តែច្រើន ក្នុងការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមធ្វើសកម្មភាព ឱ្យកាន់តែច្រើន ក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ខណៈបញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកើនឡើងចំពោះសុខុមាលភាពរបស់មនុស្ស និងភពផែនដីដែលមានសុខភាពល្អ ។ លោកបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ប្រកបដោយចីរភាព បានថ្លែងថា...