រ៉ូម៖ យោងតាមទីភ្នាក់ងារការពារ ពលរដ្ឋរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ប្រទេសអ៊ីតាលី បានរងការវាយប្រហារដោយព្យុះកំបុតត្បូង ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ដោយមានការព្រមានអំពីហានិភ័យ នៅក្នុងតំបន់ជាច្រើនកាលពីថ្ងៃពុធ ។ ទីភ្នាក់ងារខាងលើនេះបានចេញការ ជូនដំណឹងអំពីព្យុះសម្រាប់តំបន់ចំនួន៩ រួមមានភាគខាងជើង Piedmont, Lombardy, ភាគកណ្តាល Marche និង Umbria និងភាគខាងត្បូង Campania ។...
រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgio Meloni បានអះអាងជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការបន្ថយការកើនឡើង នៃសង្រ្គាម នៅតាមកម្រិតតំបន់ ខណៈពេលដែលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពមនុស្សធម៌ នៅតំបន់ហ្គាហ្សា ។ លោកស្រីបានធ្វើការកត់សម្គាល់ នៅពេលជួបជាមួយប្រធានាធិបតី អ៊ីស្រាអែលលោក Isaac Herzog ដែលកំពុងបំពេញទស្សនកិច្ច នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាល ។...
តូក្យូ៖ រដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា ប្រមុខការពារជាតិ ជប៉ុន អង់គ្លេស និងអ៊ីតាលី បានយល់ព្រមឆ្ពោះ ទៅមុខលើកម្ម វិធីអភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នារបស់ពួកគេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលអង់គ្លេសថ្មី អាចនឹងពិនិត្យមើល គម្រោងត្រីភាគីមួយនេះ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងឡុងដ៍ បន្ទាប់ពីកិច្ចពិភាក្សាជា មួយសមភាគីអង់គ្លេសលោក...
ប្រកួតយប់មិញរវាងក្រុមខ្លាំងអ៊ីតាលី និងក្រូអាតបានបញ្ចប់ទៅក្នុងលទ្ធផល១គ្រាប់ ស្មើគ្នាទាំងប្រផិតប្រផោយដោយបាល់១គ្រាប់របស់អ៊ីតាលីធ្វើបាន នៅចុងម៉ោងទៅហើយនាទីទី៩០បូក៨។ គ្រាប់បាល់របស់អ៊ីតាលីធ្វើបានដោយកីឡាករខ្សែប្រយុទ្ធស្លាបលេងនៅក្លឹប Lazio កីឡាករ Zaccagni ដែលទើបតែបានផ្លាស់ចូលលេងបានបន្តិចនៅចុងម៉ោងនេះ។ មួយគ្រាប់នេះមិនត្រឹមតែបានធ្វើឲ្យអ៊ីតាលី អាចបន្តឳកាសការពារពានរង្វាន់ដែលខ្លួនធ្លាប់ធ្វើបានកាលពីឆ្នាំ២០២០ តែមានន័យថាក៏ទំលាក់ទាំងក្រូអាតផងដែរ។ កីឡាករជើងចាស់ Luka Modric ដែលជាអ្នករកគ្រាប់ បាល់ឲ្យក្រូអាតកាលពីនាទីទី៥៥នោះមិនគ្រប់ គ្រាន់ជួយឲ្យក្រុមជម្រើសជាតិឡើងទៅវគ្គបន្តឡើយហើយក៏ទំនងនឹង ក្លាយទៅជាការប្រកួតចុងក្រោយរបស់កីឡាកររូបនេះក្នុងការបញ្ចប់អាជីពជា មួយនឹងជម្រើសជាតិផងដែរ។ Modric មកដល់ពេលនេះមានវ័យ៣៨...
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដោយឆ្មាំឆ្នេរ សមុទ្រអ៊ីតាលី កំពុងបន្តនៅសមុទ្រ មេឌីទែរ៉ាណេគិតត្រឹមរាត្រីថ្ងៃចន្ទ នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីកប៉ាល់ដឹកជន ចំណាកស្រុក២គ្រឿងបានជួបប្រទះបញ្ហានៅជិតឆ្នេរសមុទ្រអ៊ីតាលី ។ កប៉ាល់ពាណិជ្ជករនៅតំបន់នោះ បានធ្វើការជួយសង្គ្រោះដំបូង ក្រោយពីបានបើកការហៅ SOS ខណៈដែលកប៉ាល់នោះ បានរកឃើញទូកក្ដោងឈើ ដែលកំពុងជួបទុក្ខព្រួយ ស្ថិតនៅចម្ងាយប្រហែល១២០ម៉ាយ ស្មើនឹងប្រមាណ១៩៣ គីឡូម៉ែត្រពីឆ្នេរសមុទ្រ Calabria ភាគខាងត្បូង នៃប្រទេសអ៊ីតាលី...
ថ្ងៃទី ១៥ ខែមិថុនា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេស G៧ បានបិទបញ្ចប់នៅប្រទេសអ៊ីតាលី ។ អ្នកជំនាញខាងបញ្ហា អន្តរជាតិរបស់ប្រទេស អ៊ីតាលី បានលើកឡើងដោយត្រង់ៗថា ប្រទេស G៧ជាការគំរាមកំហែង ពិតប្រាកដ ចំពោះសន្តិភាពសកលលោក ។ ក្នុងអំឡុងកិច្ចប្រជុំកំពូលប្រទេស G៧ អ្នកដឹកនាំ នៃប្រទេស G៧បានយល់ព្រមថា...
បរទេស ៖ រដ្ឋមន្ត្រីពីររូប របស់ប្រទេសអ៊ីតាលី បាននិយាយថា រដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីតាលីហាមឃាត់ អាវុធរបស់ខ្លួន ដែលត្រូវបានប្រើដោយអ៊ុយក្រែនដើម្បីវាយប្រហារគោលដៅជ្រៅក្នុងប្រទេសរុស្ស៊ី ក្នុងពេលដែលប្រទេសសមាជិកអង្គការណាតូ មួយចំនួនទៀតបាននិយាយគាំទ្រ ទីក្រុងគៀវ ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំង នឹងគោលដៅលើទឹកដីរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Salvini បានហៅអគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg ថាជា សុភាពបុរសដ៏គ្រោះថ្នាក់ម្នាក់ សម្រាប់សំណើរបស់គាត់ក្នុងការអនុញ្ញាត ឱ្យទីក្រុងគៀវវាយលុកគោលដៅក្នុងប្រទេសរុស្ស៊ី ដោយប្រើអាវុធរបស់លោកខាងលិច ដែលក្នុងនោះលោក Salvini ថែមទាំងបានព្រមានថា ទង្វើបែបនេះអាចឈានទៅដល់សង្គ្រាម លោកលើកទី៣ជាមិនខាន។...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Salvini បាននិយាយថា លោកប្រធានាធិបតី Macron បង្កគ្រោះថ្នាក់ដល់អឺរ៉ុប បន្ទាប់ពីមេដឹកនាំបារាំងរូបនេះ បានលើកឡើងពីលទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោកលោកខាងលិចទៅកាន់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Salvini មេដឹកនាំគណបក្សសម្ព័ន្ធស្តាំនិយមក្នុងរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីបាននិយាយថា “គំនិតរបស់ប្រធានាធិបតីបារាំង...
រ៉ូម៖ វិទ្យាស្ថានជាតិស្ថិតិ ហៅកាត់ថា (ISTAT) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីតាលី បានបាត់បង់ទឹកស្អាតចំនួន ៣,៤ពាន់លានម៉ែត្រគូប ឬស្មើនឹង៤២,៤ភាគរយ នៃទឹកដែលអាចប្រើប្រាស់បានពីបណ្តាញចែកចាយនៅក្នុងឆ្នាំ២០២២ ។វិទ្យាស្ថាននេះបានឲ្យដឹងថា តួលេខនេះស្មើនឹងការប្រើប្រាស់ទឹកប្រចាំឆ្នាំរបស់ប្រជាជនចំនួន៤៣,៤លាននាក់ ។ វិទ្យាស្ថាន ISTAT បានស្តីបន្ទោស ទៅលើការ ខាតបង់ទឹក ដែលតំណាងឱ្យការថយចុះ នៃការបាត់បង់ទឹកចំនួន៤២,២ភាគរយ ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២០ដោយផ្អែកលើ “ស្ថានភាពជាប់លាប់នៃភាពគ្មានប្រសិទ្ធភាព...