ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់គម្រាម បញ្ចប់កិច្ចព្រមព្រៀង ជាមួយទីភ្នាក់ងារ នុយក្លេអ៊ែអន្តរជាតិ ដោយសារការជំរុញ ឲ្យរិះគន់ខ្លួនដឹកនាំ ដោយអាមេរិក
បរទេស ៖ ប្រទេសអ៊ីរ៉ង់ កំពុងតែគម្រាមបញ្ចប់កិច្ចព្រមព្រៀងមួយ ដែលធ្វើឡើងជាមួយទីភ្នាក់ងារឃ្លំាមើល នុយក្លេអ៊ែ អង្គការសហប្រជាជាតិ កាលពីចុងសប្ដាហ៍មុន ដែលជួយស្រោចស្រង់យ៉ាង ច្រើនជាបណ្ដោះអាសន្ន ដល់ការឃ្លាំមើលសកម្មភាពនានា ប្រសិនបើក្រុមប្រឹក្សា របស់ទីភ្នាក់ងារនេះ គាំទ្រការជំរុញ របស់សហរដ្ឋអាមេរិក ឲ្យរិះគន់ទីក្រុងតេអេរ៉ង់នៅសប្ដាហ៍ក្រោយ ។ ទីក្រុងតេអេរ៉ង់នៅក្នុងសប្ដាហ៍នេះ បានបន្ថយសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ ដោយបញ្ចប់វិធានការ...