ព័ត៌មានអន្តរជាតិ
កិច្ចព្រមព្រៀង ផ្លាស់ប្ដូរអ្នកទោស អ៊ីរ៉ង់-អាមេរិក និងមូលនិធិដែលបង្កក អាចមានផលជាវិជ្ជមាន ដល់កិច្ចចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ការដោះដូរអ្នកទោសរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន និងការដោះលែងទ្រព្យសម្បត្តិដែលជាប់គាំងនៅបរទេស នាពេលថ្មីៗនេះ អាចជះឥទ្ធិពលជាវិជ្ជមានដល់កិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់បានរាយការណ៍ថា Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kanani បានលើកឡើងថា “ទោះបីជាមិនទាក់ទងដោយផ្ទាល់ក៏ដោយ បញ្ហាបែបនេះអាចមានផលប៉ះពាល់ជាវិជ្ជមានដល់គ្នាទៅវិញទៅមក...