បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានចោទអ៊ីស្រាអែលថា បានវាយប្រហារនៅក្នុងប្រទេស ស៊ីរីដោយបានសម្លាប់មនុស្ស ១៦ នាក់រួមទាំងទីប្រឹក្សាមកពីកងឆ្មាំបដិវត្តន៍ អ៊ីស្លាមរបស់ប្រទេសអ៊ីរ៉ង់ផងដែរ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ កាលពីថ្ងៃសុក្រថា លោក “Saeed Abyar...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសស្តីទីអ៊ីរ៉ង់ លោក Ali Bagheri Kani និងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud បានថ្កោលទោសចំពោះ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា និងទីក្រុងរ៉ាហ្វា នេះបើយោង តាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយ ដោយក្រសួងការបរទេសអ៊ីរ៉ង់។ នៅក្នុងការហៅទូរស័ព្ទមួយ លោក...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា ប្រទេសរបស់លោក និងប្រទេសស៊ីរី គួរតែពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេបន្ថែមទៀត ដើម្បីយកឈ្នះលើសម្ពាធនយោបាយ និងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងអឺរ៉ុប។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងគណៈប្រតិភូ ដែលអមដំណើររបស់លោកនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់មេដឹកនាំ។ លោកបានឲ្យដឹងថា ប្រធានាធិបតីបណ្តោះអាសន្នរបស់អ៊ីរ៉ង់...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim and Mehr បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់ អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានចេញផ្សាយការរកឃើញបឋម នៃការស៊ើបអង្កេត លើការធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានសម្លាប់ប្រធានាធិបតី Ebrahim Raisi និងគណៈប្រតិភូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNAបានផ្សាយថា លោក Ebrahim Raisi អតីតប្រធានាធិបតីអ៊ីរ៉ង់ ដែលបានបាត់បង់ជីវិត រួមជាមួយនឹងក្រុមការងារ របស់គាត់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នាពេលថ្មីៗនេះ ត្រូវបានគេនាំយកមកដាក់តម្កល់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីសក្ការបូជាដ៏ពិសិដ្ឋ Imam Reza ក្នុងស្រុកកំណើតរបស់គាត់ ដែលជាទីក្រុងមួយស្ថិត នៅភាគឦសាននៃប្រទេស ។ សេចក្តីរាយការណ៍នៅថ្ងៃនេះ បានឲ្យដឹងថា សាកសពរបស់លោក...
បរទេស៖ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ត្រូវបានបង្ខំឱ្យការពារក្រសួងរបស់លោក សម្រាប់ការចូលរួមរំលែកទុក្ខក្នុងនាម ទីក្រុងវ៉ាស៊ីនតោនចំពោះការស្លាប់ របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ដោយអះអាងថា វាគ្រាន់តែជាទម្រង់ផ្លូវការប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃចន្ទ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្តែង “ការរំលែកទុក្ខជាផ្លូវការ” ចំពោះការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTប្រទេសអ៊ីរ៉ង់បានប្រកាសថាខ្លួននឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ខែមិថុនាខាងមុខបន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី Ebrahim Raisi ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីចុងសប្តាហ៍កន្លងមកនេះ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការសម្រេចចិត្តនេះត្រូវបានផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងប្រមុខនៃស្ថាប័នតុលាការ នីតិប្រតិបត្តិ និងអាជ្ញាធរនីតិប្បញ្ញត្តិរបស់សាធារណរដ្ឋ។ អនុប្រធានាធិបតី Mohammad Mokhber បានចូលកាន់តួនាទីជាប្រធានាធិបតីស្តីទីនៃប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការយល់ព្រមពីមេដឹកនាំកំពូល Ayatollah Ali Khamenei កាលពីថ្ងៃចន្ទក៏ប៉ុន្តែវាមិនច្បាស់ទេថាតើលោក Mokhber ខ្លួនឯងនឹងចូលរួមការប្រកួតប្រជែងនេះឬក៏យ៉ាងណា។ ក្នុងនោះការចុះឈ្មោះបេក្ខជននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ខែឧសភា ដល់ថ្ងៃទី៣ខែមិថុនា...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានសម្រេចចិត្តកាលពីថ្ងៃចន្ទថា ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីទី១៤ របស់ប្រទេសនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ។ កាលបរិច្ឆេទបោះឆ្នោត ត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមដោយអនុប្រធានទីមួយ របស់អ៊ីរ៉ង់លោក Mohammad Mokhber ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានាធិបតី ប្រធានតុលាការលោក Gholamhossein...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ត្រូវបានគេអះអាងថា បានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីឧទ្ធម្ភាគចក្រ របស់លោកបានធ្លាក់នៅតំបន់ភ្នំភាគពាយ័ព្យ នៃប្រទេស កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានបញ្ជាក់ពីការស្លាប់ របស់លោក Raisi រដ្ឋមន្ត្រីការបរទេស Hossein...
បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនមិនអាចទទួលយកបានទេ ដោយសារហេតុផលខាងភស្តុភារ ដើម្បីទទួលយកសំណើរបស់អ៊ីរ៉ង់ សម្រាប់ជំនួយបន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីចុងសប្តាហ៍ដែល បានសម្លាប់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានចូលរួមរំលែកទុក្ខនេះ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សំណើដ៏កម្ររបស់អ៊ីរ៉ង់ ដែលចាត់ទុកសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាសត្រូវចម្បងរបស់ខ្លួន...