កាលពីថ្ងៃទី១៤ ខែមេសា តាមម៉ោងក្នុងតំបន់ តបតាមសំណូមពររបស់អ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ បានបើកធ្វើកិច្ចប្រជុំជាបន្ទាន់អំពីករណី ដែលអ៊ីរ៉ង់បំផុសសកម្មភាពយោធា ចំពោះអ៊ីស្រាអែល។ លោក DaiBing ភារធារីស្តីទីនៃ គណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានថ្លែងថា នៅថ្ងៃទី១ខែមេសា អគារនៃស្ថានទូតអ៊ីរ៉ង់ ប្រចាំនៅស៊ីរីបានរងការវាយប្រហារតាមអាកាស ដែលបណ្តាលឱ្យបុគ្គលិកភាគីអ៊ីរ៉ង់ ជាច្រើននាក់ស្លាប់និងរងរបួស ហើយអគារស្ថានទូតត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ករណីនេះល្មើសយ៉ាងធ្ងន់ធ្ងរនូវ ធម្មនុញ្ញអង្គការសហប្រជាជាតិ...
ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាតាមទូរស័ព្ទ ដោយឡែកពីគ្នាជាមួយលោកHossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ និងលោក Faisal bin Abdelaziz Al Saudរដ្ឋមន្ត្រីការបរទេស នៃប្រទេសអារ៉ាប៊ីសាអូឌីតតាមការណាត់ ។ ថ្លែងក្នុងកិច្ចជំនួប...
គែរៈ មន្ត្រីសន្តិសុខជាន់ខ្ពស់អេហ្ស៊ីបបានប្រាប់ទូរទស្សន៍ Al-Qahera News TV ឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អេហ្ស៊ីប ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការប្រកាសរបស់អ៊ីរ៉ង់ ក្នុងការបើកការវាយប្រហារសងសឹកលើអ៊ីស្រាអែល។ មន្ត្រីរូបនេះបានបញ្ជាក់ថា ក្រុមឆ្លើយតបវិបត្តិកំពុងតាមដានស្ថានការណ៍ និងរាយការណ៍ទៅប្រធានាធិបតីលោក Abdel-Fattah al-Siលោកនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសអេហ្ស៊ីប បានសម្តែងការព្រួយបារម្ភរបស់ខ្លួន ចំពោះការកើនឡើងនេះ ហើយបានជំរុញឱ្យមានការអត់ធ្មត់ ដើម្បីការពារអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់ ដោយបន្ថែមថាភាពតានតឹងបច្ចុប្បន្នត្រូវបានផ្សារភ្ជាប់ទៅនឹងជម្លោះ ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប...
ដាម៉ាស់៖ ការផ្ទុះដ៏ធំត្រូវបានគេឮនៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី នៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនធ្លាប់មានពីមុនទៅលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សកម្មភាពយោធារបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល គឺផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី។ បេសកកម្មរបស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ បានឲ្យដឹងថាការវាយប្រហារលើអ៊ីស្រាអែល “អាចត្រូវបានគេចាត់ទុកថា បានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
តេអេរ៉ង់៖ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សកម្មភាពយោធារបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល គឺផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី។ បេសកកម្មរបស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ បានឲ្យដឹងថាការវាយប្រហារលើអ៊ីស្រាអែល “អាចត្រូវបានគេចាត់ទុកថា បានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មនេះបានឲ្យដឹងនៅលើបណ្តាញសង្គម X ថា “ធ្វើឡើងលើកម្លាំងនៃមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ...
តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ បានបាញ់បង្ហោះកាំជ្រួច និងយន្តហោះដ្រូនរាប់សិបគ្រឿងឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលទីក្រុងតេអេរ៉ង់ ធ្វើចលនាដើម្បីសងសឹកប្រឆាំងនឹងការវាយប្រហារដ៏សាហាវនាពេលថ្មីៗនេះលើអគារស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បានប្រកាសថាខ្លួនបានបើកការវាយប្រហារលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ មន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន បាននិងកំពុងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលកំពុងហោះហើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។ ស្ថានការណ៍សន្តិសុខនៅមជ្ឈិមបូព៌ាបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន ដែលបង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលមន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា...
យេរ៉ូសាឡឹម៖ ប្រមុខយោធាអ៊ីស្រាអែល លោក Herzi Halevi បានឲ្យដឹងថា កងទ័ពត្រូវបានរៀបចំឡើង ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) សម្រាប់ការវាយប្រហារសងសឹកលើអ៊ីរ៉ង់។ អ៊ីស្រាអែល ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់កាលពីថ្ងៃសុក្រ ខណៈដែលការព្រមានកើនឡើងអំពីការសងសឹករបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស ដែលក្នុងនោះមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៧នាក់ត្រូវបានសម្លាប់។ រូបថតដែលចេញផ្សាយដោយយោធាបានបង្ហាញថា មេបញ្ជាការ CENTCOM ឧត្តមសេនីយ៍ Michael...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីអាមេរិក អនាមិកបានប្រាប់ Bloomberg កាលពីថ្ងៃពុធថា ការសងសឹករបស់អ៊ីរ៉ង់ដែលបានសន្យាចំពោះការវាយប្រហារ របស់អ៊ីស្រាអែលទៅលើស្ថាន កុងស៊ុលរបស់អ៊ីរ៉ង់នៅទីក្រុង Damascus ទំនងជាអាចកើតឡើង ក្នុងរយៈពេល ២៤ទៅ៤៨ម៉ោងខាងមុខនេះ។ ឧត្តមសេនីយ៍ពីរនាក់ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) Quds Force ត្រូវបាន សម្លាប់នៅក្នុង...
បរទេស៖ ប្រសិនបើទីក្រុង តេហេរ៉ង់ ប្រតិកម្មតបទៅនឹងការវាយប្រហារស្ថានទូត ក្នុងទីក្រុង ដាម៉ាស ប្រទេសស៊ីរី ដោយការទម្លាក់គ្រាប់បែកលើអ៊ីស្រាអែល នោះទីក្រុង West Jerusalem នឹងចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់វិញ, នេះបើយោងតាមសារព័ត៌មានអារ៉ាប់ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីសន្តិសុខលោកខាងលិច ដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានថ្កោលទោសការប្រឆាំងរបស់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ចំពោះសេចក្តីថ្លែងការណ៍ មួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសការវាយប្រហារ ដ៏សាហាវរបស់អ៊ីស្រាអែល ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ លោក Mohammed Abdul-Salam អ្នកនាំពាក្យក្រុម Houthi យេម៉ែន បានធ្វើការ...