បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងប្រទេសប៉ាគីស្ថាន បានឈានទៅដល់ការព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាឲ្យបានទៅដល់ការថែរក្សាសន្តិសុខតាមតំបន់ព្រំដែនរវាងគ្នា។ មេបញ្ជាការអ៊ីរ៉ង់ លោក Hossein Salami និងមេបញ្ជាការយោធាប៉ាគីស្ថាន Asim Munir បានជួបពិភាក្សាគ្នានៅរដ្ឋធានីក្រុងតេហរ៉ង់ ដើម្បីពិភាក្សាផងដែរទៅលើការប្រយុទ្ធប្រឆាំង នឹងក្រុមភេវរកម្មនៅតាមតំបន់ព្រំដែនរួមគ្នា។ Salami បានសង្កត់ធ្ងន់ផងដែរទៅលើសារៈសំខាន់ នៃការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការទប់ទល់នឹងក្រុមភេរវករ និងការគំរាមកំហែងសន្តិសុខនៅតាមព្រំដែនរួម ដោយកត់សម្គាល់ថា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសក្រុមភ្នែក៣ ឬហៅកាត់ថា E3 ដែលមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ចំពោះ “ការខកខានក្នុងការគោរពកាតព្វកិច្ចរបស់ពួកគេ” ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Kanaani បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងរដ្ឋធានីតេអេរ៉ង់...
ឧត្តមនាវីឯកអ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះអាមេរិកជាច្រើនគ្រឿង បានព្យាយាមរារាំងកងនាវាចរឆ្មាំ បដិវត្តន៍អ៊ីស្លាម (IRGC) ពីការឡើងលើនាវា ដឹកប្រេងដែលសង្ស័យថា មានការរត់ពន្ធ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមនាវី Ramazan Zirrahi បានប្រាប់ទីភ្នាក់ងារព័ត៌មាន Tasnim ថា...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលពាក់ព័ន្ធជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានពិភាក្សាជាមួយប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ការវិនិយោគរួមគ្នានៅក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន និងការអភិវឌ្ឍន៍រួមគ្នានៃអណ្តូងប្រេងរួម។ ការពិភាក្សានេះបានធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានជួបដាច់ដោយឡែកជាមួយ រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Abdulaziz bin Salman និងរដ្ឋមន្ត្រីថាមពល និងហេដ្ឋារចនាសម្ព័ន្ធអារ៉ាប់រួមលោក...
យូអិន ៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ប្រកបដោយប្រសិទ្ធភាព នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកស្រី Rosemary DiCarlo អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាពបានឲ្យដឹងថា វាចាំបាច់ណាស់ ដែលភាគីទាំងអស់ បន្តការសន្ទនាឡើងវិញ ឱ្យបានលឿនតាម...
តេអេរ៉ង់ ៖ អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធថា ខ្លួនទាមទារការទទួលខុសត្រូវរបស់អ៊ីស្រាអែល ចំពោះការចាប់ពង្រត់ជនជាតិអ៊ីរ៉ង់ ៤នាក់នៅលីបង់ កាលពីជាង៤ទសវត្សរ៍មុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិអ៊ីរ៉ង់ ត្រូវបានចាប់ពង្រត់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៨២ នៅពេលដែលប្រទេសលីបង់ ត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ប៉ុន្តែនៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ភាគីកាន់កាប់ទទួលខុសត្រូវចំពោះការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងប្រទេសដែលកាន់កាប់ និងបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន ដើម្បីប្រារព្ធខួបនៃឧប្បត្តិហេតុចាប់ជំរិតនេះ។ ក្រសួងបានបន្ថែមថា...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦៦ នាក់ ពីបទប៉ុនប៉ងរត់ពន្ធប្រេងម៉ាស៊ូតចំនួន ៥៣២ លានលីត្រនៅក្នុងខេត្ត Sistan និង Baluchestan ភាគអាគ្នេយ៍ប្រទេស។ យោងតាមរបាយការណ៍បានឱ្យដឹងថា កងកម្លាំងនៃក្រសួងស៊ើបការណ៍សម្ងាត់ របស់ប្រទេសអ៊ីរ៉ង់ និងអង្គការស៊ើបការណ៍សម្ងាត់ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម ដែលបានធ្វើការចាប់ខ្លួននោះ ក៏បានរឹបអូសយកប្រេងឥន្ធនៈផងដែរ។...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសថា ប្រទេសអ៊ុយក្រែនបានរៀបចំ ពាក្យបណ្តឹងរួចរាល់ហើយ ដើម្បីប្តឹងអ៊ីរ៉ង់ទៅកាន់តុលាការអន្តរជាតិ របស់អង្គការសហប្រជាជាតិជុំវិញ បញ្ហាបាញ់ទំលាក់យន្តហោះដឹក អ្នកដំណើរមួយគ្រឿងកាលពីឆ្នាំ២០២០។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអ៊ុយក្រែនរួមទាំង សមាជិកនៃក្រុមសម្របសម្រួលអន្តរជាតិ ព្រមទាំងសមាជិកគ្រួសារនៃ ក្រុមជនរងគ្រោះនៅក្នុងជើងហោះហើរ PS752 ដែលមានទាំងនៅកាណាដា ស៊ុយអែត អ៊ុយក្រែន និងអង់គ្លេសផងបាននាំគ្នាទាមទារ ឲ្យរដ្ឋាភិបាលទីក្រុងតេហរ៉ង់...
តេអេរ៉ង់ ៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានគាំទ្រ នីតិរដ្ឋនៅក្នុងប្រទេស រុស្ស៊ី បន្ទាប់ពីក្រុមយោធាឯកជន Wagner ត្រូវបានគេចោទប្រកាន់ ពីបទប៉ុនប៉ង បើកការបះបោរប្រដាប់អាវុធ នៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ នៅលើគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងលោក Nasser Kanani បានសង្កត់ធ្ងន់ថា...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងសមភាគីរុស្ស៊ី លោក Sergei Lavrov បានជួបពិភាក្សាគ្នា អំពីការវិវត្តថ្មីៗ នៅក្នុងប្រទេសរុស្ស៊ី ដែលថា ក្រុមទាហាន ស៊ីឈ្នួល Wagner ប៉ុនប៉ងបះបោរប្រដាប់អាវុធ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ...