តេអេរ៉ង់៖ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូបានបង្កើតក្របខ័ណ្ឌ និងយន្តការសម្រាប់ការកែលម្អទំនាក់ទំនងទ្វេភាគី។ លោក Ali Bagheri Kani អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការនយោបាយបានធ្វើការកត់សម្គាល់បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយមន្ត្រីរុស្ស៊ីនៅទីក្រុងមូស្គូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានកត់សម្គាល់ថា “ភាគីទាំងពីរបានពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយបានបង្កើតក្របខ័ណ្ឌ និងយន្តការក្នុងកិច្ចព្រមព្រៀងជាមួយគ្នាសម្រាប់ការអភិវឌ្ឍទំនាក់ទំនង”។ លោក Bagheri Kani បានលើកឡើងថា...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក រួមជាមួយនឹងបណ្តាប្រទេស លោកខាងលិច មួយចំនួនទៀត ពី “ការស្វែងរកភាពវឹកវរ” នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីបង្ខំឱ្យមានសម្បទាន របស់ខ្លួននៅក្នុងកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។ លោក Hossein Amir-Abdollahian បានធ្វើការចោទប្រកាន់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីស៊ែប៊ី...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ បានថ្កោលទោសមន្ត្រី នៃប្រទេសលោកខាងលិច មួយចំនួន ដែលបានធ្វើ “កាយវិការសិទ្ធិមនុស្សក្លែងក្លាយ ដោយបែងចែកអំពើភេរវកម្ម ទៅជាល្អនិងអាក្រក់” ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅលើគណនី Twitter របស់លោក បន្ទាប់ពីបានបង្ហោះរូបថត នៃរបាយការណ៍របស់ Sky News...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានឈានទៅដល់ ការកាត់ទោសប្រហារជីវិតបុរស ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា បានធ្វើការឲ្យទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់ប្រទេសអ៊ីស្រាអ៊ែល ។ ទីភ្នាក់ងារសារព័តមានក្នុងស្រុក Mizan បានចេញផ្សាយថា ការកាត់ទោសប្រហារជីវិត បានធ្វើឡើងក្រោយអ៊ីរ៉ង់ បានរកឃើញថា ពួកគេទាំង៤នាក់ បានធ្វើការងារឲ្យប្រទេសអ៊ីស្រាអ៊ែល និងព្រមទាំងមានផែនការចាប់ពង្រត់ផងដែរ ហើយការកាត់ទោសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះផងដែរ។...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយលើក៉ើងថា ការបន្តនៃអំពើភេរវកម្ម នៅក្នុងប្រទេសនឹងនាំឱ្យមានអស្ថិរភាពរបស់ខ្លួន ដែលមិននៅក្នុងផលប្រយោជន៍ក្នុងតំបន់នោះទេ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់ បន្ទាប់ពីការវាយប្រហារពីរបានកើតឡើងនៅទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រ។ មួយជាការវាយប្រហារដោយកាំភ្លើងលើស្ថានទូតប៉ាគីស្ថាននៅក្រុងកាប៊ុល និងមួយទៀតជាការបំផ្ទុះអត្តឃាតនៅជិតការិយាល័យក្រុងកាប៊ុលនៃគណបក្ស Hezb-e-Islami។ ការវាយប្រហារទាំងពីរបានកើតឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីការបំផ្ទុះដ៏សាហាវមួយបានកក្រើកសាលារៀនសាសនាមួយក្នុងខេត្ត Samangan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់។ លោក...
ថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Macron ប្រធានាធិបតីបារាំងបានបញ្ចប់ដំណើរទស្សនៈកិច្ចនៅអាមេរិករយៈពេល៣ ថ្ងៃ ។ ដំណើរទស្សនៈកិច្ចនៅអាមេរិករបស់លោក Macronដែលប៉ិនប្រសប់ធ្វើការផ្សះផ្សារនិងកិច្ចសម្របសម្រួល គឺក្នុងគោលបំណងធ្វើឱ្យ «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា»របស់អាមេរិកអាចលើកលែងសហគ្រាសអឺរ៉ុប ។ ប៉ុន្តែ ទីបំផុត លោកបានត្រឡប់ទៅបារាំងវិញដោយបរាជ័យ និងធ្វើឱ្យទំនាក់ទំនងរវាងអាមេរិកនិងអឺរ៉ុបមានភាពកាន់តែប្រេះស្រាំ ។ ដើម្បីទទួលភ្ញៀវបារាំងដែលជាសម័្ពន្ធមិត្ត “ចាស់ជាងគេ” ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Nour បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីមួយនៅក្នុងខេត្ត Khuzestan ភាគនិរតីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ និងមន្ត្រីក្នុងតំបន់មួយចំនួនបានធ្វើជាសាក្សីក្នុងការចាប់ផ្តើមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Karoon កម្លាំង ៣០០មេហ្គាវ៉ាត់ ដែលនឹងដំឡើងម៉ាស៊ីនរ៉េអាក់ទ័រ ទឹក ពន្លឺ សម្ពាធ ដែលប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមអុកស៊ីត...
បរទេស ៖ អ្នកនាំពាក្យរបស់ក្រសួង ការបរទេស របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការស្តីបន្ទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេស អាហ្គានីស្ថាន ដោយបាននិយាយថា ការបន្តធ្វើការវាយប្រហារគ្នា នៅក្នុងប្រទេសបែបនេះវា គឺជាសកម្មភាពភេវរកម្មប៉ុណ្ណោះ ។ អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងដែរថា សកម្មភាពភេវរកម្ម នឹងអាចបង្កបានទៅជាបញ្ហា អស្ថេរភាពនៅក្នុងប្រទេសហើយមិនត្រឹម តែប៉ុណ្ណោះនឹង...
តេអេរ៉ង់ ៖ ប្រមុខយោធាអ៊ីរ៉ង់ បានឲ្យដឹងថា មនុស្សមួយចំនួន ត្រូវបានចាប់ខ្លួន ពីបទទាក់ទងជាមួយសេវាកម្ម ស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលកុបកម្មថ្មីៗនេះនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា អង្គភាពឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ (IRGC) អគ្គមេបញ្ជាការ រងលោក Ali...
តេអេរ៉ង់៖ ឧត្តមសេនីយអ៊ីរ៉ង់ម្នាក់បានសារភាពថា មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងភាពចលាចល ជុំវិញការតវ៉ាទូទាំងប្រទេស ដោយផ្តល់នូវពាក្យផ្លូវការជាលើកដំបូង ស្តីពីការស្លាប់ និងរបួសក្នុងរយៈពេលពីរខែ។ ឧត្តមសេនីយ Amir Ali Hajizadeh មេបញ្ជាការកងកម្លាំងអាកាស នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមបានឲ្យដឹងថា មនុស្សជាង ៣០០នាក់ត្រូវបានសម្លាប់រួមទាំង “ទុក្ករបុគ្គល” ដែលជាការសំដៅជាក់ស្តែង ចំពោះបុគ្គលិកកងកម្លាំងសន្តិសុខ។ ឧត្តមសេនីយ Hajizadeh...