គៀវ៖ អ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដ្រូនធុន Shahed-136 ដែលផលិតដោយអ៊ីរ៉ង់ ជាង ១០គ្រឿងកាលពីយប់ថ្ងៃសៅរ៍ ដែលរុស្ស៊ីសង្ឃឹមថា នឹងពង្រឹងកងកម្លាំងយោធារបស់ខ្លួនបន្ថែមទៀត នេះបើយោងតាមមេដឹកនាំយោធាអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបើកការលុកលុយរបស់លោក លើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្នុងគោលបំណងចង់ទទួលបាន ជ័យជម្នះយ៉ាងរហ័សប្រឆាំងនឹងទីក្រុងគៀវ។ ទោះជាយ៉ាងណាក៏ដោយ ការលុកលុយនេះបានបង្ហាញពីភាពទន់ខ្សោយនៅក្នុង យោធារបស់ទីក្រុងមូស្គូ ដែលអនុញ្ញាតឱ្យអ៊ុយក្រែន រារាំងប្រទេសរុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីម្សិលមិញនេះ បានឲ្យដឹងថា រុស្សីនិងអ៊ីរ៉ង់បានឈានទៅដល់ កិច្ចព្រមព្រៀងថ្មីមួយដែលអ៊ីរ៉ង់ នឹងអាចធ្វើការផ្គត់ផ្គង់ម៉ាស៊ីនតួប៊ី ជាច្រើនគ្រឿងប្រើប្រាស់ សម្រាប់ធ្វើការបញ្ជូន និងចែកចាយហ្គាស។ ប្រភពដដែលបានឲ្យដឹងដែរថា រដ្ឋាភិបាលក្រុងតេហរ៉ង់ ជាផ្នែកនៃកិច្ចព្រមព្រៀងនេះនឹងធ្វើ ការផ្គត់ផ្គង់ម៉ាស៊ីនតួប៊ីន ដែលមានចំនួនសរុប ៤០គ្រឿង ទៅឲ្យរុស្សីខណៈដែល អ៊ីរ៉ង់បច្ចុប្បន្នត្រូវបានគេដឹងថាគឺអាចមានសមត្ថភាព ក្នុងការផលិតឧបករណ៍សម្រាប់ វិស័យឧស្សាហកម្មដោយខ្លួនឯង ដល់ទៅ...
បរទេស៖ យោងតាមការប្រកាស ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងយោធានៃប្រទេសអ៊ីរ៉ង់ គឺបានចាប់ផ្តើមសមយុទ្ធយោធា ដែលមានរយៈពេល៣ថ្ងៃ នៅភាគពាយ័ព្យក្បែរទៅនឹងព្រំដែនភាគខាងលិច នៃប្រទេសអាស៊ែបៃហ្សង់។ សមយុទ្ធយោធាដែលមានឈ្មោះថា Battalion’s Role Model ធ្វើឡើងនៅក្នុងតំបន់ Piranshahr ក្នុងគោលបំណងដើម្បីអាចវាយតម្លៃ និងធ្វើការបង្ហាញពីសមត្ថភាពប្រយុទ្ធ នៃកងកម្លាំងយោធាអ៊ីរ៉ង់ផង។ ប្រតិបត្តិការយោធាដែលមាន ទាំងការលោតឆ័ត្រយោងការត្រូតពិនិត្យ និងគ្រប់គ្រងលើផ្លូវសម្រាប់ប្រយុទ្ធ...
បរទេស៖ អ្នកជំនាញខាងយោធា និងជាអតីតមេទ័ពអាមេរិក បានប្រាប់ Newsweek ឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការផ្គត់ផ្គង់ និងសម្របសម្រួលការវាយប្រហារ ដោយយន្តហោះដ្រូនរបស់រុស្ស៊ី លើគោលដៅជនស៊ីវិលអ៊ុយក្រែន។ អ៊ុយក្រែន បានរាយការណ៍ជាលើកដំបូង អំពីការវាយប្រហារដោយអាវុធ ជាយន្ដហោះដ្រូបនធុន Shahed-136 ដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែកញ្ញា ហើយពួកគេត្រូវបានរាយការណ៍ថា បានធ្វើឱ្យមានការបំផ្លិចបំផ្លាញ...
តេអេរ៉ង់៖ មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់បានឲ្យដឹងថា សមយុទ្ធយោធានាពេលថ្មីៗនេះ ដែលធ្វើឡើងនៅភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ បានព្រមាន “សត្រូវ” នៃការឆ្លើយតបរបស់អ៊ីរ៉ង់ ដែលកំទេចក្នុងករណីមានសកម្មភាពអរិភាពណាមួយ។ លោក Ali Akbar Pourjamshidian មេបញ្ជាការរង សម្រាប់ការសម្របសម្រួលនៃកងកម្លាំងដីគោកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានធ្វើការកត់សម្គាល់នៅក្នុងទីក្រុង Tabriz ភាគពាយ័ព្យប្រទេស នេះបើយោងតាមទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់ថា សម្រាប់ “ខ្មាំងសត្រូវដែលមានវត្តមាននៅក្នុងផ្នែកខ្លះនៃដីរដ្ឋជិតខាង...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់បានថ្កោលទោស ចំពោះចំណាត់ការរបស់ប្រទេស កាណាដា ក្នុងការដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ ដែលធ្វើឡើងបន្ទាប់ពី “ភាពឆ្កួតលីលា នៃការដាក់ទណ្ឌកម្ម របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក” ។ លោក Nasser Kanaani បានឲ្យដឹងនៅក្នុងការបង្ហោះ នៅលើ Instagram របស់លោកថា “ភាពឆ្កួតលីលា...
គៀវ៖ កាលពីថ្ងៃច័ន្ទ សង្រ្គាមអ៊ុយក្រែន និងរុស្ស៊ីបានឈានដល់ជុំថ្មីមួយ នៅពេលដែលយន្តហោះធុន “kamikaze” ដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ យ៉ាងសាហាវ បានវាយប្រហារតាមដងផ្លូវនៃទីក្រុងគៀវ។ យន្ដហោះដ្រូនធុន Shahed 136’s អាចមានភាពទំនើប ជាងយន្តហោះដ្រូន Bayraktar ផលិតនៅប្រទេសតួកគីរបស់អ៊ុយក្រែន ប៉ុន្តែវាមានតម្លៃថោក អាចធ្វើដំណើរបានចម្ងាយឆ្ងាយ និងពិបាកក្នុងការស្វែងរក ដែលផ្តល់ឱ្យរុស្ស៊ីនូវអំណាចក្នុងការផ្លាស់ប្តូរ លំនឹងនៅក្នុងសង្រ្គាមដ៏យូរអង្វែងនេះ។ ប៉ុន្តែខណៈដែលរបបអ៊ីរ៉ង់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាង របស់សហភាពអឺរ៉ុប ដែលថាអ៊ីរ៉ង់បានបញ្ជូនមីស៊ីល និងយន្តហោះដ្រូន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ មន្ត្រីការទូតកំពូលអ៊ីរ៉ង់រូបនេះ បានសរសេរនៅលើ បណ្ដាញ Twitter ឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់របស់ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ...
បរទេស ៖ យោងតាមការបញ្ជាក់ របស់សេតវិមាន និងត្រូវបានចេញផ្សាយ ដោយទូរទស្សន៍ BBC នៅថ្ងៃនេះ បានឲ្យដឹងថា អ៊ីរ៉ង់បានធ្វើការបញ្ជូនអ្នកជំនាញ យន្តហោះដ្រូន របស់ខ្លួនជាច្រើននាក់ ទៅកាន់តំបន់ Crimea ដើម្បីអាចជួយដល់រុស្សី ក្នុងការវាយប្រហារ តាមរយៈដ្រូនទៅលើប្រទេស អ៊ុយក្រែន ។ រំលឹកដែរថា កាលពីថ្ងៃចន្ទរដ្ឋធានីគៀវ របស់ប្រទេសអ៊ុយក្រែន...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានប្រទេសបរទេស មួយចំនួនប្រឆាំងនឹង “ការជ្រៀតជ្រែក” នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់។ លោក Hossein Salami បានសំដៅទៅលើ “ចលនាប្រឆាំងអ៊ីរ៉ង់” ដោយសហរដ្ឋអាមេរិក និងអង់គ្លេស ក៏ដូចជា “យុទ្ធនាការប្រឆាំងអ៊ីរ៉ង់ របស់អារ៉ាប៊ីសាអូឌីត” ដោយជំរុញឱ្យប្រទេសទាំងនោះ បញ្ចប់វិធានការបែបនេះប្រឆាំងនឹងអ៊ីរ៉ង់...