បរទេស៖ សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្ត អនុម័តទណ្ឌកម្មថ្មីមួយចំនួន ប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងតេហរ៉ង់ ជាពិសេសមន្ត្រីធំៗ និងក្រុមហ៊ុនអ៊ីរ៉ង់ ដែលបានផ្គត់ផ្គង់ដ្រូនប្រយុទ្ធជាច្រើន ទៅឲ្យប្រទេសរុស្សី។ អឺរ៉ុបនិងអាមេរិក បានចោទប្រកាន់ថា អ៊ីរ៉ង់បានធ្វើការផ្តល់ដ្រូនជាច្រើនឲ្យរុស្សី ដើម្បីយកទៅវាយប្រហារ លើប្រទេសអ៊ុយក្រែន អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ទាំងដែលរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងតេហរ៉ង់ បានធ្វើការបដិសេធរហូតមក។ ការពិភាក្សាបានធ្វើឡើងរយៈពេល៣ថ្ងៃ រវាងក្រុមប្រឹក្សារបស់សហភាពអឺរ៉ុប ក្រោមប្រធានដឹកនាំប្រទេសឆេក...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានថ្កោលទោស រាល់អំពើហឹង្សាប្រឆាំងនឹងបេសកកម្មការទូត និងកុងស៊ុលរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុប ហើយបានជំរុញឱ្យរដ្ឋាភិបាលបរទេស និងស្ថានទូតរបស់ពួកគេនៅក្នុងទីក្រុងតេអេរ៉ង់ ជៀសវាងការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ ។ IRNA បានដកស្រង់សេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ដោយតំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិលោកស្រី Zahra Ershadi បានឲ្យដឹងថា “អំពើហឹង្សាប្រឆាំងនឹងអ្នកការទូតអ៊ីរ៉ង់...
តេអេរ៉ង់៖ សមាជិកសហភាពអឺរ៉ុប បានយល់ព្រមលើទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ លើការផ្គត់ផ្គង់យន្តហោះដ្រូនរបស់ខ្លួន ទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសកញ្ចប់ទណ្ឌកម្មលើអ៊ីរ៉ង់ សម្រាប់ការរំលោភសិទ្ធិមនុស្ស។ ប្រធានាធិបតីឆេកនៃសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសារនៅថ្ងៃព្រហស្បតិ៍នេះថា “បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ៣ថ្ងៃ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានយល់ព្រមលើវិធានការ ប្រឆាំងនឹងអង្គភាពដែលផ្គត់ផ្គង់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ដែលវាយប្រហារអ៊ុយក្រែន” ។ ប្រភពបានឲ្យដឹងថា “រដ្ឋសហភាពអឺរ៉ុបបានសម្រេចចិត្ត បង្កកទ្រព្យសម្បត្តិរបស់បុគ្គលចំនួន ៣នាក់ និងអង្គភាពមួយ ដែលទទួលខុសត្រូវ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានច្រានចោល “ការអះអាងដែលមិនច្បាស់លាស់” មួយចំនួនអំពីជំហររបស់ទីក្រុងតេអេរ៉ង់ ចំពោះជម្លោះនៅអ៊ុយក្រែន ដោយលើកឡើងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីដើរតួក្នុងការបញ្ចប់វិបត្តិ។ ធ្វើការកត់សម្គាល់នៅក្នុងការហៅទូរស័ព្ទ ជាមួយសមភាគីប៉ូឡូញលោក Andrzej Duda លោក Raisi បានកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនជាស្រេច ដើម្បីប្រើប្រាស់ “សមត្ថភាព...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ បានព្រមានអង្គការសហប្រជាជាតិ (UN) កុំឱ្យបើកការស៊ើបអង្កេតលើ ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក ផលិតដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ុយក្រែន ដោយចូលរួមជាមួយទីក្រុងតេហរ៉ង់ ក្នុងការបដិសេធប្រភពដើមនៃអាវុធ ខណៈដែលសហភាពអឺរ៉ុប បានរៀបចំទណ្ឌកម្មថ្មី ។ សហរដ្ឋអាមេរិក...
ព្រុចសែល ៖ ក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសលោកខាងលិច កំពុងតាមដានយ៉ាងដិត ដល់នូវយន្តហោះដ្រូនធុន kamikaze និងការបញ្ជូនកាំជ្រួច ដែលមានសក្តានុពលពីអ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី ។ វាក៏ច្បាស់ដែរថា មេទ័ពរបស់ទីក្រុងមូស្គូ កាន់តែពឹងផ្អែកខ្លាំង លើស្តុកសង្រ្គាមអ៊ីរ៉ង់ ខណៈដែលគ្រឿងសព្វាវុធកាំជ្រួច មីស៊ីលរបស់ពួកគេ ត្រូវបានប្រើអស់ភាគច្រើន អស់រយៈពេល ៨ខែនៅក្នុងការ លុកលុយរបស់ខ្លួន នៅអ៊ុយក្រែន។...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងបុគ្គល និងស្ថាប័នមួយចំនួនរបស់អ៊ីរ៉ង់ ដោយពណ៌នាថា ទណ្ឌកម្មទាំងនេះ ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសរបស់លោក។ ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានចេញទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួន ១១ និងអង្គភាពចំនួន ៤ នៅក្នុងប្រទេសអ៊ីរ៉ង់ ជុំវិញ “តួនាទីរបស់ពួកគេក្នុងការស្លាប់របស់ Mahsa Amini” ដែលជាស្ត្រីជនជាតិអ៊ីរ៉ង់ អាយុ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា អ៊ីរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរសមស្រប ដែលនឹងធានាផលប្រយោជន៍របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងកម្មវិធីទូរទស្សន៍រដ្ឋ ដោយសំដៅលើការទាមទាររបស់អ៊ីរ៉ង់ ក្នុងការឈានដល់កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ លោកបានកត់សម្គាល់ថា “គោលដៅរបស់យើងក្នុងការចរចា...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសមួយបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានសន្យាហើយថានឹងផ្គត់ផ្គង់រុស្សីជាមួយនឹងមីស៊ីលប្រភេទបាញ់ចេញពីនាវាមួយចំនួន បូករួមទាំងដ្រូនផងទៅឲ្យប្រទេសរុស្សី ដែលវាគឺជាសកម្មភាពដែលផ្ទុយទៅនឹង កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងលោកខាងលិច។ ប្រភពដដែលបានសរសេរទៀតថា បានដកស្រង់សំដីពីសំណាក់មន្ត្រីកាទូតអ៊ីរ៉ង់ចំនួន២រូប និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់២រូប ផ្សេងទៀតផងហើយបញ្ជាក់ថាកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាតាំងតែពីថ្ងៃទី៦ ខែតុលាមកម្ល៉េះ នៅពេលដែលអនុប្រធានាធិបតីអ៊ីរ៉ង់ និងមន្ត្រីអមផ្សេងទៀតបានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងមូស្គូ។ មន្ត្រីម្នាក់ក្នុងចំណោមនោះបានសង្ក់តធ្ងន់ថា រុស្សី បានធ្វើការស្នើសុំយន្តហោះដ្រូន បន្ថែមជាពិសេសមីស៊ីលចំងាយឆ្ងាយត្រកូល Fateh និង Zolfaghar ដើម្បីបង្កើនភាពច្បាស់លាស់នៃប្រតិបត្តិការយោធារបស់ខ្លួន។...
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ថាអ៊ីរ៉ង់ បានបំពានទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៥ ជាមួយនឹងបណ្តាប្រទេសលោកខាង លិចតាមរយៈការលក់ដ្រូនប្រភេទ Kamikaze ទៅឲ្យរុស្សីទាំងដែលរដ្ឋាភិបាលក្រុងមូស្គូបានឆ្លើយតបថាវាគឺជាផលិតផលរបស់រុស្សីប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រទេសរុស្សី បានប្រើប្រាស់អាវុធទំនើបៗនិងស្វ័យប្រវត្តិជា ច្រើនក្នុងការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ដែលពាក់ព័ន្ធទៅនឹងវិស័យថាមពល ដែលភាគច្រើនត្រូវបានគេមើលឃើញថា គឺជាដ្រូនដែលអាចហោះបានក្នុងកម្រិតទាបនិងអាចបំផ្លាញប្រព័ន្ធរ៉ាដារបស់សត្រូវបានទៀតផង។ ក្នុងនោះផងដែរកាលពីថ្ងៃអង្គារម្សិលមិញ RT.com បានចេញផ្សាយថាអ៊ីរ៉ង់ក៏បានចេញមកបដិសេធទៅនឹងការចោទប្រកាន់ទាំងនេះ ហើយអ្នកនាំពាក្យរបស់វិមានក្រមឡាំង បានបន្ថែមថារុស្សី មិនដែលសូម្បីទទួលសំណើរក្នុងការពិចារណាប្រើប្រាស់ បច្ចេកវិទ្យាអាវុធរបស់អ៊ីរ៉ង់នោះដែរនាពេលកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី