ព័ត៌មានអន្តរជាតិ
តួកគី បើកការវាយប្រហារ ក្រុមឃើដនៅអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការបំផ្ទុះនៅក្រុងអ៊ីស្តង់ប៊ុល
អង់ការ៉ា៖ ក្រសួងការពារជាតិតួកគី បានឲ្យដឹងថាតួកគី បានធ្វើប្រតិបត្តិការតាមផ្លូវអាកាស កាលពីព្រឹកថ្ងៃអាទិត្យ ប្រឆាំងនឹងអង្គភាពការពារប្រជាជនឃឺដ (YPG) នៅភាគខាងជើងប្រទេសស៊ីរី និងគណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ជា លាយលក្ខណ៍អក្សរថា ប្រតិបត្តិការផ្លូវអាកាស “Claw-Sword” ត្រូវបានធ្វើឡើងនៅក្នុងតំបន់ ដែលប្រើជាមូលដ្ឋាន ដើម្បីវាយប្រហារតួកគី និងក្នុងការការពារខ្លួនស្របតាមមាត្រាទី៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្រសួងបានឲ្យដឹងទៀត...