បាកដាដ៖ កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ Kata’ib Hezbollah បានគំរាមវាយប្រហារវត្តមាន របស់កងកម្លាំងអាមេរិក ប្រសិនបើអ៊ីស្រាអែល វាយលុកអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Abu Ali al-Askar មេដឹកនាំសន្តិសុខនៃកងជីវពលស៊ីអ៊ីត ដែលគាំទ្រដោយអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដែនអាកាសអ៊ីរ៉ាក់ កំពុងឃើញសកម្មភាពដ៏ខ្លាំងក្លា ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបង្ហាញពីលទ្ធភាពនៃការឈ្លានពាន...
យេរ៉ូសាឡឹម៖ ទាហានអ៊ីស្រាអែល បានវាយលុកការិយាល័យរបស់ទូរទស្សន៍កាតា Al Jazeera នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យដោយបញ្ជាឱ្យ បិទការិយាល័យផ្សាយតែម្ដង។ ទូរទស្សន៍ Al Jazeera បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “កងកម្លាំងអ៊ីស្រាអែលដែលកាន់កាំភ្លើង បានចូលទៅក្នុងការិយាល័យរបស់ទូរទស្សន៍ Al Jazeera...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៧នាក់ ត្រូវបានសម្លាប់ដោយការ វាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ។ របាយការណ៍បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៧នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើលំនៅដ្ឋានរបស់សាលា Kafr Qasem ដែលបានជម្លៀសប្រជាជន នៅភាគខាងលិចទីក្រុងហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែល...
រ៉ាម៉ាឡា៖ ការអនុម័តរបស់មហាសន្និបាត អង្គការសហប្រជាជាតិនៃដំណោះស្រាយ ដែលទាមទារឱ្យអ៊ីស្រាអែល បញ្ចប់ការកាន់កាប់របស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ បានទទួលការអបអរសាទរពីមជ្ឈិមបូព៌ា។ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានស្វាគមន៍ចំពោះការ អនុម័តសេចក្តីសម្រេចនេះ ដោយនិយាយថា ការអនុម័តនៃដំណោះស្រាយ ដោយសំឡេងភាគច្រើនឆ្លុះបញ្ចាំង ពីមូលមតិអន្តរជាតិលើបុព្វហេតុប៉ាឡេស្ទីន និងជាជ័យជំនះ សម្រាប់សិទ្ធិសម្រេចដោយខ្លួនឯង និងរដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីន។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃដំណោះស្រាយ លោក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានជាប់គាំងលើការ ពិភាក្សាសំខាន់ៗ ស្តីពីថវិកាឆ្នាំ២០២៥ របស់ប្រទេសនេះ ចំពេលមានសង្រ្គាម ដែលកំពុងបន្ត នៅតំបន់ហ្គាហ្សា និងការកើនឡើងភាពតានតឹងជាមួយក្រុមហេសបូឡា។ យោងតាមគេហទំព័រដែលដកស្រង់ សម្តីមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល ជាទូទៅ ការរៀបចំថវិកាគឺកំពុងដំណើរ ការយ៉ាងល្អនៅក្នុងអំឡុងពេលនៃឆ្នាំនេះ...
បរទេស៖ ការពង្រឹងកម្លាំងថ្មីរបស់សហរដ្ឋអាមេរិក បានមកដល់តំបន់មជ្ឈិមបូព៌ាហើយ នៅទីតាំងដើម្បីជួយការពារអ៊ីស្រាអែល ប្រឆាំងនឹងការវាយប្រហារដ៏មានសក្តានុពល ពីសំណាក់ប្រទេសអ៊ីរ៉ង់ និងភ្នាក់ងារគាំទ្រដោយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលត្រួតពិនិត្យកងកម្លាំងអាមេរិក នៅក្នុងតំបន់ បាននិយាយថា យន្តហោះចម្បាំង F-22 Raptors បានមកដល់ថ្ងៃព្រហស្បតិ៍។ បញ្ជាការនេះក៏បានបង្ហោះរូបថតយន្តហោះចម្បាំង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្តើមការចរចាឡើងវិញ ជុំវិញកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសទាំងបីបានបង្កើត កិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលមាន ព័ត៌មានលម្អិតនៃការអនុវត្ត នៅសល់ដើម្បីបញ្ចប់ ។ អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបញ្ជូនអ្នកចរចាទៅកាន់...
ហ្គាហ្សា៖ ក្នុងរយៈពេល ២៤ម៉ោង កងកម្លាំងអ៊ីស្រាអែល ត្រូវបានចោទប្រកាន់ថា បានធ្វើឃាតមេបញ្ជាការកំពូលហេសបូឡា និងជាមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ ដែលចលនាទំនងជាបង្កើនអំពើហិង្សាក្នុងតំបន់ និងបង្កគ្រោះថ្នាក់ដល់ការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលកំពុងបន្ត។ នៅមុនពេលព្រឹកព្រលឹម មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ដែលនៅទីនោះនៅពេលដែលលោកចូលរួមពិធីសម្ពោធតំណែងប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់។ ទាំងអ៊ីរ៉ង់ និងក្រុមហាម៉ាស់ បានចាត់ទុកការវាយប្រហារនេះថា ជាការវាយប្រហាររបស់អ៊ីស្រាអែល ទោះបីជាមន្ត្រីអ៊ីស្រាអែល...
យេរ៉ូសាឡឹម ៖ ក្រសួងដឹកជញ្ជូនរបស់អ៊ីស្រាអែល បានបញ្ជាឱ្យកំពង់ផែ សមុទ្រភាគខាងត្បូង ចំនួនពីរនៅក្នុងទីក្រុង Ashdod ដើម្បីរៀបចំជាជម្រើស ជំនួសកំពង់ផែ ភាគខាងជើង ចំនួនពីរ នៅក្នុងទីក្រុង Haifa ដោយសារតែលទ្ធភាព នៃការពង្រីក និងភាពតានតឹងនៃការប្រយុទ្ធគ្នា នៅព្រំដែនលីបង់។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីណែនាំទាក់ទង នឹងកំពង់ផែ មេឌីទែរ៉ាណេ...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីជំរុំជនភៀសខ្លួន Bureij និងជាយក្រុងរបស់ខ្លួននៅភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីបញ្ជាជម្លៀសរបស់អ៊ីស្រាអែល។ WAFA បានបន្ថែមថា អ្នកជម្លៀសជាច្រើនបានធ្វើដំណើរទៅកាន់ Deir al-Balah និង Nuseirat ផងដែរដែលមានទីតាំតនៅកណ្តាលតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យយោធា អ៊ីស្រាអែល លោក Avichay Adraee...