រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានព្រមានប្រឆាំងនឹងវិធានការរបស់អ៊ីស្រាអែល ដែលនឹងត្រូវចាត់វិធានការ ប្រឆាំងនឹងអ្នកទោសប៉ាឡេស្ទីន បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល Itamar Ben-Gvir បានទៅទស្សនាពន្ធនាគារ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ លោក Qadri Abu Baker ប្រធានគណៈកម្មការកិច្ចការអ្នកជាប់ឃុំ និងអតីតអ្នកជាប់ឃុំប៉ាឡេស្ទីនបានឲ្យដឹងថា “អ្នកទោសប៉ាឡេស្ទីន នៅក្នុងពន្ធនាគារអ៊ីស្រាអែល ប្តេជ្ញាប្រឈមមុខនឹងវិធានការរបស់អ៊ីស្រាអែល ដោយការបះបោរប្រឆាំងនឹង ច្បាប់របស់ពន្ធនាគារ និងដោយការធ្វើកូដកម្មអត់អាហារ”។...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃចន្ទបានជំរុញឱ្យ អង្គការសហប្រជាជាតិថ្កោលទោស ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ម្តងហើយម្តងទៀត នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានថ្កោលទោស នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារមីស៊ីល ចុងក្រោយបង្អស់របស់អ៊ីស្រាអែល ដែលបានវាយប្រហារអាកាស យានដ្ឋានអន្តរជាតិក្រុងដាម៉ាស់ កាលពីថ្ងៃច័ន្ទ ដោយធ្វើឱ្យអាកាសយានដ្ឋាន លែងដំណើរការ និងបានសម្លាប់ទាហានពីរនាក់។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសថា អ៊ីស្រាអែល...
បរទេស៖ ក្រសួងការពារជាតិស៊ីរីបាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ Damascus ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការ នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដោយកាំជ្រួច របស់អ៊ីស្រាអែលបានធ្វើឱ្យ ទាហានពីរនាក់ស្លាប់ និងខូចខាតសម្ភារៈបរិក្ខារនានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិស៊ីរី បានសរសេរក្នុងសារបង្ហោះលើ Facebook ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើអាកាសយានដ្ឋាន...
ដាម៉ាស់៖ កងទ័ពស៊ីរីបានឲ្យដឹងថា មីស៊ីលរបស់អ៊ីស្រាអែល បានសម្លាប់ទាហានពីរនាក់ ហើយបានធ្វើឱ្យអាកាសយានដ្ឋាន ទីក្រុងដាម៉ាស់ លែងដំណើរការជាលើកទីពីរ ក្នុងរយៈពេលមួយឆ្នាំ។ យោធាស៊ីរីនិយាយថា មីស៊ីលរបស់អ៊ីស្រាអែល បានសម្លាប់ទាហានស៊ីរីយ៉ាងតិចពីរនាក់ ហើយបានធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ ដ៏សំខាន់របស់ប្រទេសនេះលែង ដំណើរការជាបណ្តោះអាសន្ន។ យោធាបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កាំជ្រួចបាញ់បង្ហោះតាមអាកាស បានមកពីទិសដៅនៃបឹង Tiberias ក្នុងប្រទេសអ៊ីស្រាអែល នៅម៉ោងប្រហែល ២ទៀបភ្លឺ...
រ៉ាម៉ាឡា ៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែលថ្មី ដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាពេលថ្មីៗនេះកំពុងជំនួសសន្តិភាព និងដំណោះស្រាយរដ្ឋពីរដោយការបញ្ចូលការ តាំងទីលំនៅថ្មីក្នុងទឹកដីរបស់ខ្លួន ។ លោក Ahmad Majdalani សមាជិកនៃគណៈកម្មាធិការប្រតិបត្តិអង្គការរំដោះប៉ាឡេស្ទីន បានប្រាប់ “សំឡេងប៉ាឡេស្ទីន” ថា ដំណើរការសន្តិភាព និងជម្រើសនៃដំណោះស្រាយរដ្ឋទាំងពីរ “លែងស្ថិតក្នុងរបៀបវារៈ របស់រដ្ឋាភិបាលអ៊ីស្រាអែលថ្មី...
យេរ៉ូសាឡឹម៖ រដ្ឋាភិបាលអ៊ីស្រាអែល បានចាប់ផ្តើមផែនការមួយ ដើម្បីប្រមូលផ្តុំដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ចំពោះសំឡេងរំខាននៅលើផ្លូវនៃ យានយន្តដោយប្រើបច្ចេកវិទ្យា រកឃើញដោយស្វ័យប្រវត្តិ។ ក្រសួងនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាការការពារបរិស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ផែនការនេះបានលើកទឹកចិត្ត ដល់ក្រុមហ៊ុនបច្ចេកវិទ្យា និងសហគ្រិនឱ្យបង្កើតដំណោះស្រាយ ដែលអាចឱ្យការរកឃើញយានយន្ត “មានសម្លេងរំខាន” នៅក្នុងស្ថានភាពមើលឃើញ និងអាកាសធាតុផ្សេងៗ ដូចជាភាពងងឹត និងអ័ព្ទ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ចប់សមយុទ្ធលើអាកាសរួមគ្នាជាមួយកងកម្លាំងអាកាស និងអវកាសបារាំង ហៅកាត់ (FASF) និងកងទ័ពជើងទឹក នៅសមុទ្រមេឌីទែរ៉ាណេ ។ យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងសមយុទ្ធដែលគេហៅថា Eastern Breeze នាវាផ្ទុកយន្តហោះ Charles de...
យេរ៉ូសាឡឹម៖ សាក្សីប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើទីតាំង ដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីបជាការឆ្លើយតបទៅនឹងគ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់ចេញពីតំបន់ឆ្នេរ។ សាក្សីបានប្រាប់កាសែតស៊ិនហួ ថា យន្តហោះដ្រូន និងយន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែល ត្រូវបានគេឮនៅលើអាកាស ហើយការផ្ទុះជាច្រើនត្រូវបានគេឮនៅភាគខាងលិចនៃទីក្រុង Gaza Strip ភាគខាងត្បូងនៃតំបន់ Khan Younis និង Rafah ។ ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបានឲ្យដឹងថា គ្មានការរងរបួសណាមួយត្រូវបានរាយការណ៍នោះទេក្នុងអំឡុងពេលនៃការវាយប្រហារដែលផ្តោតសំខាន់ទៅលើចលនាតស៊ូអ៊ីស្លាម...
យេរ៉ូសាឡឹម៖ ក្រសួងថាមពលអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល និងអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការថាមពល ដើម្បីដោះស្រាយវិបត្តិ អាកាសធាតុពិភពលោក។ បន្ទាប់ពីកិច្ចពិភាក្សាក្នុងប៉ុន្មានខែថ្មីៗនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា លើផែនការការងាររួមគ្នាមួយ ដែលនឹងគ្របដណ្តប់លើវិស័យនានាដូចជា សន្តិសុខថាមពល ថាមពលដែលមាននិរន្តរភាព និងកកើតឡើងវិញ និងប្រសិទ្ធភាពថាមពលក្នុងលំហទីក្រុង ។ កិច្ចព្រមព្រៀងនេះត្រូវបាន ចុះហត្ថលេខាដោយលោក Lior Schillat...
ហ្គាហ្សា៖ ប្រភពពីសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ទីតាំងយោធារបស់ក្រុមហាម៉ាសចំនួនពីរ នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប ស្ថិតនៅក្រោមការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល។ ប្រភពសន្តិសុខបានប្រាប់ស៊ីនហួថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ សំដៅលើទីតាំង ដែលជាកម្មសិទ្ធិរបស់ក្រុម Al-Qassam Brigades ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស ដោយបានបំផ្លាញទីតាំង និងកន្លែងនៅក្បែរនោះ។ សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា ការផ្ទុះដ៏ខ្លាំងត្រូវបានគេឮ ខណៈដែលរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិល កំពុងប្រញាប់ប្រញាល់ទៅកាន់តំបន់គោលដៅ។ មិនមានអ្នករងរបួស...