ព័ត៌មានអន្តរជាតិ
ប្រធានហិរញ្ញវត្ថុ APEC យល់ស្របលើតម្រូវការកំណត់ផលប៉ះពាល់ នៃសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស
តូក្យូ៖ ប្រមុខហិរញ្ញវត្ថុនៃប្រទេសអាស៊ីប៉ាស៊ីហ្វិក យល់ស្របថា ពួកគេគួរតែធ្វើអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ហានិភ័យធ្លាក់ចុះពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នេះបើតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen។ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅសាន់ហ្វ្រាន់ស៊ីស្កូ លោកស្រី Yellen បានឲ្យដឹងថា ខណៈពេលដែលផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកពីជម្លោះមានកម្រិតមកទល់ពេលនេះ ពួកគេជឿថា វាជារឿងសំខាន់ដែលសង្រ្គាមមិនកើនឡើង។ លោកស្រីបានលើកឡើងថា “ខ្ញុំជឿថាមានទស្សនៈរួមគ្នាយ៉ាងមុតមាំថា វាជារឿងសំខាន់ សម្រាប់យើងទាំងអស់គ្នាក្នុងការធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីទប់ស្កាត់ជម្លោះរវាងអ៊ីស្រាអែល...