ព័ត៌មានអន្តរជាតិ
យេមែន អះអាងថា បានចូលរួមនៅ ក្នុងជម្លោះរវាងអ៊ីស្រាអ៊ែល និងហាម៉ាស
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាល Houthi នៅទីក្រុង Sanaa បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រឆាំងអ៊ីស្រាអែល ដើម្បីគាំទ្រជនប៉ាឡេស្ទីន ហើយនឹងបន្តធ្វើដូច្នេះបន្ថែមទៀត។ ក្នុងនោះយ៉ាងហោចណាស់មីស៊ីលមួយគ្រាប់បានហោះពីលើប្រទេសអារ៉ាប៊ីសាអូឌីត ដោយធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់ព្រះរាជាណាចក្របញ្ចេញសញ្ញាប្រុងប្រយ័ត្នកើតឡើង។ ឧត្តមសេនីយទោ Yahya Saree អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធយេមែន បាននិយាយថា៖កងកម្លាំងប្រដាប់អាវុធរបស់យើងបានបាញ់បង្ហោះកាំជ្រួចផ្លោង និងកាំជ្រួច Cruise ជាច្រើន...