ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អំពាវនាវភ្នាក់ងារសន្ដិសុខ ឯកជនសហការ ផ្ដល់ព័ត៌មានមកសមត្ថកិច្ច
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង នគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារ សន្ដិសុខឯកជនទាំងអស់ ក្នុងករណីឃើញ ឬសង្ស័យ លើសកម្មភាពល្មើសណាមួយ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទដែលបានផ្ដល់ជូន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព តំណាង នាយឧត្តមសេនីយ៍...