គៀវ៖ ជាមួយនឹងកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានកំណត់ធ្វើឡើងនៅក្នុងប្រទេសតួកគីក្នុងសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានទទូចលើបូរណភាពទឹកដីនៃប្រទេសរបស់លោក បន្ទាប់ពីបានណែនាំមុននេះថា លោកត្រៀមខ្លួនសម្រាប់ការសម្រប សម្រួលណាមួយជាមួយភាគីរុស្ស៊ី។ លោក Zelenskiy បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមវីដេអូរបស់លោកទៅកាន់ប្រជាជនអ៊ុយក្រែន កាលពីល្ងាចថ្ងៃអាទិត្យថា នៅក្នុងកិច្ចពិភាក្សាដែល នឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល រដ្ឋាភិបាលរបស់លោកនឹងផ្តល់អាទិភាព លើ “បូរណភាពទឹកដី” របស់អ៊ុយក្រែន។...
Breaking: ណាតូ នឹងមិនប្រយុទ្ធ ដើម្បីអ៊ុយក្រែនទេ ប៉ុន្តែជំនួសមកវិញ អាមេរិក និងអឺរ៉ុបបានប្រមូលផ្តុំការឆ្លើយតបបីដង, នេះបើតាមសេចក្តីរាយការណ៍ ពីThe Economist នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា