ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន និងអឺរ៉ុប បន្តកិច្ចព្រមព្រៀងដឹកជញ្ជូនទំនិញរយៈពេលមួយឆ្នាំទៀត
គៀវ៖ ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប បានកែប្រែ និងបន្តកិច្ចព្រមព្រៀងរបស់ពួកគេ ស្តីពីសេរីភាវូបនីយកម្ម ការដឹកជញ្ជូនទំនិញ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា សម្រាប់រយៈពេលមួយឆ្នាំទៀត។ កិច្ចព្រមព្រៀងដែលបានធ្វើបច្ចុប្បន្នភាពរួមមានបទប្បញ្ញត្តិ សម្រាប់ការពន្យារពេលការលុបចោលការអនុញ្ញាតពិសេស សម្រាប់អ្នកដឹកជញ្ជូនដែលធ្វើដំណើររវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងបានបង្កើតកាតព្វកិច្ចទៅវិញទៅមកថ្មីរវាងភាគីទាក់ទងនឹងអាជ្ញាប័ណ្ណដឹកជញ្ជូន និងការដាក់ស្លាករថយន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា...