បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិក្រិក លោក Nikos Dendias បាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង របស់កងទ័ពជើងទឹកអ៊ុយក្រែន ដែលត្រូវបានគេរកឃើញនៅកោះក្រិក កាលពីដើមខែនេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វាមានសមត្ថភាពខ្ពស់ អាចនឹងពន្លេចនាវាដឹកជញ្ជូនស៊ីវិល ហើយនាំឱ្យមនុស្សស្លាប់ និងរបួសយ៉ាងច្រើន ខុសពីដ្រូនធម្មតាផ្សេងទៀត។ ដ្រូនអត្តឃាត (USV) ត្រូវបានគេរាយការណ៍ថាជាយន្តហោះ គ្មានមនុស្សបើកប្រភេទ...
បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវ លទ្ធភាពទទួលបានរ៉ែកម្ររបស់ប្រទេសនេះ នេះបើតាមអ្នកយកព័ត៌មាន Washington Post លោក Josh Rogin និង Reuters បានអះអាង។ កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអង្គារថា គិតនៅក្នុងខែកញ្ញា ប្រទេសអ៊ុយក្រែន បាននាំចេញស្បៀងអាហារចំនួន៤,២លានតោន តាមរយៈ “ផ្លូវរួមគ្នា” របស់សហភាពអឺរ៉ុប ហៅកាត់ថា (EU) ។ លោក Stefan de Keersmaecker...
បរទេស៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico កាលពីថ្ងៃម្សិលមិញបានថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ូសែល ដោយបង្កើនការសង្ស័យអំពីការផ្តល់មូលនិធិដែលមិនធ្លាប់មានពីមុនមករបស់ប្លុកដល់ទីក្រុងគៀវ។ យោងតាមការចេញផ្សាយរបស់ RT លោក Fico បានចោទសួរជាពិសេសផ្តោតទៅទឹកប្រាក់បន្ថែមចំនួន៥០ពាន់លានអឺរ៉ូ ឬត្រូវជា៥២,៩ ពាន់លានដុល្លារ ដែលត្រូវបានកំណត់សម្រាប់អ៊ុយក្រែននៅក្នុងថវិកាដែលបានស្នើឡើងរបស់សហភាពអឺរ៉ុប ដោយសួរថា៖តើការផ្តល់ហិរញ្ញប្បទានរបស់អ៊ុយក្រែនបានផ្លាស់ប្តូរលទ្ធផលនៃសង្រ្គាមនេះទេហើយយើងដាក់ទុន៥០ពាន់លានទៀត ហើយមិនមានបញ្ហាអ្វីកើតឡើងមែនដែរឬទេ។ នាយករដ្ឋមន្ត្រីក៏បានយល់ព្រមបង្កើនការរួមចំណែករបស់ស្លូវ៉ាគីចំពោះសហភាពអឺរ៉ុបឬ EU ដែរប្រហែលជា៤០០លានអឺរ៉ូទៀតក្នុងរយៈពេល៤ឆ្នាំខាងមុខ ប៉ុន្តែប្រសិនបើ EU...
បរទេស៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមមេដឹកនាំក្រុមអ្នកចេះដឹងនិងអ្នកប្រាជ្ញនៅទីក្រុងគៀវ គួរតែអំពាវនាវឱ្យមានបទឈប់បាញ់ និងចរចាមុនពេលពួកគេបាត់បង់អ្វីៗទាំងអស់ ពីព្រោះអ៊ុយក្រែន កំពុងបន្តិចម្តងអស់អ្នកចូលរួមប្រយុទ្ធក្នុងសង្គ្រាមទៅហើយ។ លោក Lukashenko បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Minsk នៅពេលសួរអំពីជម្លោះនៅព្រំដែនភាគខាងត្បូងរបស់គាត់ថា ៖រឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់អ៊ុយក្រែន គឺថា ខ្លួននឹងមានអាវុធយ៉ាងច្រើន ប៉ុន្តែគ្មាននរណាមកប្រើប្រាស់វាទៅវិញ ។ លោកបានបន្តថា៖...
បរទេស៖ ការស៊ើបអង្កេតរបស់កាសែត Welt am Sonntag និងត្រូវបានដកស្រង់មកចេញផ្សាយដោយ RT នៅថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញថា តម្លៃគ្រាប់កាំភ្លើងធំផលិតដោយក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall បានកើនឡើងជាងពាក់កណ្តាលចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន។ ឯកសារសម្ងាត់បានបង្ហាញថា Rheinmetall ដែលដាក់ឈ្មោះខ្លួនឯងថាជា ដៃគូដ៏រឹងមាំនៅខាងអ៊ុយក្រែនទទួលបានប្រាក់ចំណេញយ៉ាងច្រើនដោយការលក់កាំភ្លើងធំទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ ដែលចំណាយដោយរដ្ឋាភិបាលអាល្លឺម៉ង់ ខណៈដែលតម្លៃគ្រាប់រំសេវបានកើនឡើងតាំងពីដើមឆ្នាំមុនមកម្ល៉េះ។ យោងតាមឯកសារនេះ កាលពីខែកក្កដា ក្រសួងការពារជាតិអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rheinmetall...
គៀវ៖ សេវាសារព័ត៌មានរបស់គណៈរដ្ឋមន្ត្រីបានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីនាយករដ្ឋមន្ត្រី Denys Shmyhal ថារដ្ឋាភិបាលអ៊ុយក្រែនបានចំណាយច្រើនជាង ២៨ ពាន់លានដុល្លារអាមេរិក ដើម្បីគ្របដណ្តប់តម្រូវការការពារជាតិរបស់ប្រទេសនៅឆ្នាំនេះ។ លោក Shmyhal បានលើកឡើងថា ក្នុងចំណោមចំនួនសរុប ៦៨២ពាន់លាន hryvnias (១៨,៦៦ ពាន់លានដុល្លារ) ត្រូវបានគេប្រើប្រាស់ ដើម្បីផ្តល់ប្រាក់ខែដល់បុគ្គលិកយោធា ហើយ ៣៤៩ពាន់លាន hryvnias...
បរទេស៖ សេវាសន្តិសុខ នៃប្រទេសអ៊ុយក្រែន (SBU) បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ខ្លួនស្ត្រីម្នាក់ ដែលបានបញ្ជូនព័ត៌មាន សម្ងាត់ដល់រុស្ស៊ី អំពីទីតាំង របស់ប្រធានាធិបតី វ្លាឌីមៀ ហ្សេលេនស្គី ដើម្បីឲ្យពួកគេអាចព្យាយាម សម្លាប់លោក ហ្សេលេនស្គីបាន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមអាជ្ញាធរថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខា ជាមួយនឹងប្រទេសចំនួន១១ដើម្បីបង្កើតសម្ព័ន្ធភាពជាមួយគ្នារៀបចំកម្មវិធីបណ្តុះបណ្តាលមួយ ដែលអាចឲ្យពីឡុតជនជាតិអ៊ុយក្រែន អាចធ្វើការហោះហើរយន្តហោះចម្បាំងប្រភេទ F-16 បាន។ ប្រភពដដែលបានសរសេរទៀតថា ៖ កម្មវិធីហ្វឹកហាត់ជាផ្លូវការសម្រាប់ពីឡុតអ៊ុយក្រែន ក្នុងការបើកបរយន្តហោះចម្បាំង F-16 ត្រូវបានបង្កើតឡើងដោយមិនត្រឹមតែប៉ុណ្ណោះ ក៏មានទាំងក្រុមការងារគាំទ្រនិងក្រុមការងារបច្ចេកទេសរបស់អ៊ុយក្រែន ផងដែលនឹងត្រូវចូលរួមក្នុងកម្មវិធីនេះ។ គួរឲ្យដឹងដែរថា កម្មវិធីបណ្តុះបណ្តាលនេះក៏នឹងមានចូលរួម នូវវត្តមានរបស់យន្តហោះចម្បាំងជាច្រើនប្រភេទផ្សេងទៀតផងដែរ ដែលក្នុងនោះនឹងមានប្រទេសដាណឺម៉ាកនិងហូឡង់គឺជាអ្នកដឹកនាំ។ គួរឲ្យដឹងដែរថា...
បរទេស៖ មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែនលោក Dmitry Marchenki កាលពីថ្ងៃពុធម្សិលមិញនេះ ជាមួយនឹងសារព័ត៌មានអាមេរិក Krym.Realii ថាអ៊ុយក្រែនគួរតែធ្វើការកំណត់យកគោលដៅ ស្ពានឆ្លង កាត់សមុទ្រ Kerch ដែលតភ្ជាប់រវាងតំបន់ Crimea ទៅកាន់ទឹកដីប្រទេសរុស្សីឆាប់ បំផុតតាមដែលអាចធ្វើទៅបាន។ លោកបន្តថា៖ស្ពា Kerch គឺជាគោលដៅធំបំផុតរបស់ យើងទោះបីជាវាគឺជាស្ពានដែលមាន ប្រវែងវែងបំផុត របស់អឺរ៉ុប និងទើបតែបើកឲ្យដំនើរការកាលពីឆ្នាំ២០១៨កន្លងមកនេះក្តី។...