គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន និង សហភាពអឺរ៉ុប បានយល់ព្រមបន្តរយៈពេលមួយឆ្នាំ នូវរបបពាណិជ្ជកម្ម អនុគ្រោះរបស់ពួកគេ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី០៥ ខែមិថុនា ។ អ៊ុយក្រែន និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀង ស្តីពីការបន្ត “របបគ្មានទិដ្ឋាការសេដ្ឋកិច្ច” សម្រាប់មួយឆ្នាំទៀត។...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា មានការផ្ទុះជាបន្តបន្ទាប់ នៅក្នុងរដ្ឋធានីគៀវ និងទីក្រុងជាច្រើនទៀត ដែលមានប្រព័ន្ធការពារ ដែនអាកាសបានធ្វើសកម្មភាព ដើម្បីស្ទាក់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី នៅពីព្រឹកថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មាន UNIAN គឺថា ការបំផ្ទុះជាច្រើន...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការសងសឹក “គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដែលខ្លួនយល់ថាចាំបាច់” ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើ គេហដ្ឋានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមមន្ត្រីបានអះអាងថា យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនចំនួនពីរគ្រឿងបានព្យាយាម វាយប្រហារវិមានក្រឹមឡាំងកាលពីព្រឹកថ្ងៃពុធ ប៉ុន្តែការវាយឆ្មក់ត្រូវបានរារាំង។...
បរទេស៖ បេសកកម្មការទូតរបស់ សហរដ្ឋអាមេរិកនៅរដ្ឋធានីអ៊ុយក្រែន បានណែនាំប្រជាជនអាមេរិក កុំឱ្យព្រងើយកន្តើយនឹងការ ជូនដំណឹងព្រមានតាមអាកាស និងត្រូវរកទីជម្រកឱ្យបានត្រឹមត្រូវ ដោយព្រមានថា ស្ថានភាពសន្តិសុខអាចធ្លាក់ ចុះយ៉ាងឆាប់រហ័សបន្ទាប់ពីការប៉ុនប៉ង វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើកលើវិមានក្រឹមឡាំង ដែលមន្ត្រីរុស្ស៊ីបានសំដៅលើទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ បានចេញការជូនដំណឹងសន្តិសុខអំពី...
បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានប្រកាស ក្នុងការបញ្ចេញជំនួយជាអាវុធ ដែលមានទឹកប្រាក់ប្រមាណជា ៣០០លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ ការប្រកាសដែលត្រូវបាន យកមកចេញផ្សាយដោយ RT លើកនេះធ្វើឡើងនៅមុនពេល ដែលអ៊ុយក្រែនគ្រោងនឹងរៀបចំ ផែនការវាយប្រហារទៅលើ កងកម្លាំងយោធារុស្សីនាពេលខាងមុខ ហើយខណៈពេលដែលអ៊ុយក្រែន កំពុងខ្វះខាតគ្រាប់រំសេវផលិតគ្រាប់ផង ដែលវានឹងអាចជួយដោះស្រាយបញ្ហា កំពុងប្រឈមមុខនេះបានមួយគ្រា ។ ជំនួយយោធាលើកនេះពីសហរដ្ឋអាមេរិក គឺជាជំនួយយោធាលើកទី៣៧ ហើយសម្រាប់ប្រទេសអ៊ុយក្រែន...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានឲ្យដឹងថា ប្រទេសរបស់លោកបានអនុវត្ត ១៨ ភាគរយនៃស្តង់ដាររបស់អង្គការ សន្ធិសញ្ញាអាត្លង់ ទិកខាងជើង (ណាតូ) ។ លោក Reznikov បានលើកឡើងថា នៅចុងឆ្នាំនេះ អ៊ុយក្រែនមានបំណងអនុវត្តចន្លោះពី ៣០ ភាគរយទៅ...
បរទេស៖ យោងតាមការបញ្ជាក់អះអាង ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់រុស្ស៊ី បានបាញ់ទំលាក់យន្តហោះចម្បាំ ងរបស់អ៊ុយក្រែន ដល់ទៅ៣គ្រឿង នៅក្នុងថ្ងៃតែមួយ។ ការអះអាងរបស់ក្រសួង និងត្រូវបានយកមកចេញផ្សាយដោយ RT បានអះអាងទៀតថាប្រព័ន្ធការពារអាកាស របស់រុស្ស៊ី បានបំផ្លាញយន្តហោះចម្បាំងប្រភេទ សល់ពីសម័យសូវៀត MiG-29 ចំនួន២គ្រឿងនៅតំបន់ Donetsk និងយន្តហោះចម្បាំងប្រភេទ...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ប្រទេសអាល្លឺម៉ង់មិនអនុញ្ញាតឱ្យ អ៊ុយក្រែន កំណត់គោលដៅលើទឹកដីរុស្ស៊ី ជាមួយនឹងអាវុធដែលទីក្រុងប៊ែរឡាំង បានផ្គត់ផ្គង់ ដល់ទីក្រុងគៀវនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Scholz បានសង្កត់ធ្ងន់ អំឡុងពេលកិច្ចប្រជុំនៅភាគខាងលិចនៃរដ្ឋ...
បរទេស៖ យោងតាមការអះអាងដោយ ក្រសួងការពារជាតិរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសរុស្សី បានបើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើឧស្សាហកម្មយោធារបស់អ៊ុយក្រែន និងបានរារាំងដំណើរការផលិតអាវុធ រំសេវជាច្រើនរបស់អ៊ុយក្រែនផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រសួងបានបញ្ជាក់ថា៖ កងកម្លាំងយោធារបស់ប្រទេសរុស្សី បានបើកការវាយប្រហារដោយមីស៊ីល ដែលមានរយៈចំងាយឆ្ងាយតាមផ្លូវគោកផ្លូវអាកាស និងផ្លូវទឹកផងទៅលើទីតាំងរោងចក្រ ផលិតអាវុធជាច្រើនរបស់អ៊ុយក្រែន ហើយជាលទ្ធផលគោលដៅទាំងអស់ ត្រូវបានវាយប្រហារតាមការរំពឹងទុក។ ខណៈដែលយោធារុស្សីមិនបាន លំអិតអំពីទីតាំងដែលខ្លួនបានធ្វើការ វាយប្រហារនៅឡើយនោះសារព័ត៌មាន...
បរទេស៖ រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំជាបន្តបន្ទាប់ទៅលើអ៊ុយក្រែន ដែលជាការវាយ ប្រហារ មុនថ្ងៃរះជាលើកទីពីរក្នុងរយៈពេលបីថ្ងៃមកនេះ។ មនុស្សម្នាក់បានស្លាប់នៅក្នុងតំបន់ Kherson ហើយមនុស្ស ២៥ នាក់រួមទាំងកុមារ ៣ នាក់បានរងរបួសនៅក្នុងទីក្រុង Dnipropetrovsk ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធ...