បរទេស៖ ការលេចធ្លាយឯកសារ ដែលបានចាត់ថ្នាក់នាពេលថ្មីៗនេះ ស្តីពីផែនការសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោន នៅប្រទេសអ៊ុយក្រែន គឺបានបង្កឱ្យមានភាពចលាចល នៅក្នុងមន្ទីរប៉ង់តាហ្គោន ដោយបង្ខំឱ្យមន្ត្រីបង្កើនផ្នែកសន្តិសុខ។ នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីលោកខាងលិចជាច្រើននាក់ ដែលត្រូវបានសម្ភាសន៍ដោយទីភ្នាក់ងារ Washington...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា អ៊ុយក្រែនអាចនាំចេញ ថាមពលអគ្គិសនីជាលើកដំបូង ក្នុងរយៈពេល៦ខែ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន បានងើបឡើងវិញ ពីការវាយប្រហារជាច្រើនខែរបស់រុស្ស៊ីម្តងហើយម្តងទៀត ។ គេបានដឹងថា រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារ ដោយចេតនា និងយូរអង្វែងរបស់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីខែតុលា ឆ្នាំ២០២៣ ។ ការវាយប្រហារបាននាំ ឱ្យមានការដាច់ចរន្តអគ្គិសនី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា មេដឹកនាំអ៊ុយក្រែនបានពិភាក្សាអំពី វិធីដើម្បីការពារការបែកធ្លាយព័ត៌មានយោធាកាលពីថ្ងៃសុក្រ បន្ទាប់ពីឯកសារសម្ងាត់ដែលរៀបរាប់លម្អិត អំពីកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក និងអង្គការ NATO ដើម្បីជួយប្រទេសនេះ រៀបចំផែនការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលត្រូវបានគេរាយការណ៍ថា បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ កាសែត The...
គៀវ៖ ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច Yulia Svyrydenko បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន គ្រោងធ្វើសមាហរណកម្ម ទៅក្នុងទីផ្សារផ្ទៃក្នុងសហភាពអឺរ៉ុប មុនពេលទទួលបានសមាជិក ភាពពេញលេញ ។ លោក Svyrydenko ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារ ព័ត៌មាន របស់រដ្ឋាភិបាលលោកថា “គោលដៅរបស់យើង គឺធ្វើសមាហរណកម្មទៅក្នុង ទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប ដោយមិនរង់ចាំការចូលជាសមាជិក សហភាពអឺរ៉ុប”...
អ៊ុយក្រែន៖ ទូរស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា កងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី បានបន្តប្រយុទ្ធគ្នានៅទីក្រុង Bakhmut ដែលជាទីក្រុងភាគខាងកើតដែលបានបំផ្លិចបំផ្លាញ ដោយបានក្លាយជានិមិត្តរូបនៃការផ្គើនរបស់ក្រុងគៀវ ខណៈដែលជនស៊ីវិលចំនួន៧នាក់ត្រូវបានរាយការណ៍ថា បានសម្លាប់ដោយការវាយប្រហារដោយគ្រាប់កាំភ្លើងធំអ៊ុយក្រែននៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី ។ទាហានអ៊ុយក្រែននៅក្នុងលេណដ្ឋាននៅខាងក្រៅក្រុង Bakhmut បានឲ្យដឹងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយលុកដែលរំពឹងទុកជាយូរមកហើយនៅគ្រាដែលអាកាសធាតុប្រសើរឡើងវិញ ។ នៅកន្លែងផ្សេងទៀត...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ធនាគារពិភពលោក បានទម្លាក់ការប៉ាន់ប្រមាណរបស់ខ្លួន សម្រាប់កំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន នៅឆ្នាំនេះមកត្រឹម 0ç5ភាគរយពី ៣,៣ ភាគរយ ដែលបានប៉ាន់ប្រមាណក្នុងខែមករា។ ធនាគារបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ចំនួនសេដ្ឋកិច្ច ដែលបង្កឡើងដោយជម្លោះរុស្ស៊ី និងអ៊ុយក្រែន គឺជាកត្តាចម្បងនៅពីក្រោយការទម្លាក់ចំណាត់ថ្នាក់ នេះបើយោងតាមកាចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមវា...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោក ឱ្យទីក្រុងប៉េកាំងធ្វើជា អ្នកសម្រុះសម្រួលក្នុងជម្លោះអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមភាគីចិនលោក Xi Jinping ។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក Xi និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ការខាតបង់យោធារបស់ប្រទេសអ៊ុយក្រែនក្នុងទិសដៅ នៅ Donetsk ក្នុងរយៈពេលមួយថ្ងៃកន្លងមក មានចំនួនទាហានជាង ៤១០ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បាន បន្ថែមថា លើសពីនេះ រថពាសដែកចំនួនពីរគ្រឿង រថក្រោះមួយគ្រឿង រថយន្តប្រយុទ្ធចំនួនបួនគ្រឿង, រថយន្តពីរគ្រឿង...
គៀវ ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានឲ្យដឹងថា អ៊ុយក្រែនត្រូវការថវិកាប្រហែលជាង ១៤ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីអនុវត្តការស្តារឡើងវិញ យ៉ាងឆាប់រហ័សនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយជម្លោះ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមចំនួននេះ ទឹកប្រាក់ប្រមាណ ៣,៣ ពាន់លានដុល្លារត្រូវបានបែងចែកពីថវិការដ្ឋ ហើយរដ្ឋាភិបាលអ៊ុយក្រែន សង្ឃឹមថា នឹងប្រមូលមូលនិធិ ដែលនៅសល់ពីម្ចាស់ជំនួយ និងវិស័យឯកជន។ យោងតាមសេចក្តីថ្លែងការណ៍ អ៊ុយក្រែនគ្រោងនឹងប្រមូលប្រាក់មួយ ផ្នែកតាមរយៈវេទិកាសម្របសម្រួល...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃពុធដោយដកស្រង់សម្តី អ្នកការទូតដែលពាក់ព័ន្ធនឹងការចរចារថា កិច្ចព្រមព្រៀង “ជាប្រវត្តិសាស្ត្រ” ក្នុងការប្រគល់គ្រាប់កាំភ្លើងធំ ដែលមានតម្លៃជាង ពីរពាន់លានអឺរ៉ូ (២,១៤ ពាន់លានដុល្លារ) ដល់យោធាអ៊ុយក្រែននៅតែ កំពុងដំណើរការនៅឡើយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា...