បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់ជំនួយការរបស់គាត់ថា លោក Vladimir Zelensky គួរតែរៀបចំការបោះឆ្នោតឡើងវិញ ហើយលាលែងពីតំណែង ជាមេដឹកនាំអ៊ុយក្រែន។ របាយការណ៍នេះកើតឡើង មុនការចរចារ រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងប្រធានបុគ្គលិករបស់ Zelensky នៅទីក្រុង...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងឡើងវិញនូវការតាំងទីលំនៅចំនួនបីនៅក្នុងតំបន់ Kursk នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាលទ្ធផលនៃប្រតិបត្តិការសម្រេចចិត្ត អង្គភាពកងកម្លាំងពិសេសរបស់រុស្ស៊ីបានរំដោះ និងដណ្ដើមបានមកវិញនូវតំបន់តាំងទីលំនៅចំនួន៣ រួមមាន Malaya Loknya, Cherkasskoye Porechnoye និង Kositsa នៅក្នុងតំបន់ Kursk” ដោយបន្ថែមថា កងទ័ពរុស្ស៊ីបន្តប្រតិបត្តិការ ដើម្បីកម្ចាត់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធាអ៊ុយក្រែនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត HIMARS ចំនួនពីរគ្រាប់ដោយផ្ទាល់គោលដៅ តូបលក់ទំនិញនៅផ្សារមួយក្នុងទីក្រុង Veliky Kopani ក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ ។ បើយោងតាមអភិបាលតំបន់លោក Vladimir Saldo ។ Saldo បាននិយាយថា ការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និង ជាច្រើននាក់រងរបួស។...
ប៉េកាំង៖ និយាយអំពីវិបត្តិអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយគិតពីឆន្ទៈរបស់ភាគីជម្លោះ ដើម្បីបន្តដើរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង។ លោលបានលើកឡើងថា ប្រទេសចិនស្វាគមន៍ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ខណៈពេលដែលជួបជាមួយសារព័ត៌មាននៅថ្ងៃសុក្រនេះ។ ទន្ទឹមនឹងនេះលោក បញ្ជាក់ថា “វាក៏សំខាន់ដែរក្នុងការមើលឃើញពីភាពស្មុគស្មាញនៃមូលហេតុនៃវិបត្តិ”។...
បរទេស៖ នៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសហភាពអឺរ៉ុបបានប្តេជ្ញាថា នឹងបង្កើនការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែន និងការការពារជាតិរបស់ពួកគេ ខណៈដែលមេដឹកនាំអឺរ៉ុបចាត់វិធានការ ដើម្បីរៀបចំឡើងវិញតាមរបៀបដែលពួកគេ មិនមានចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះក៏មានការចូលរួម ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ជាលើកដំបូងសម្រាប់សមាជិកសហភាពអឺរ៉ុបទាំង ២៧ ចាប់តាំងពីការប្រឈមមុខគ្នានៅសេតវិមាន...
បរទេស ៖ សហភាពអឺរ៉ុបបានបរាជ័យក្នុងការយល់ព្រមលើកញ្ចប់ជំនួយយោធាថ្មីចំនួន ៣០ ពាន់លានអឺរ៉ូ (៣២ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រទេសហុងគ្រី បានវេតូវិធានការនេះនៅឯកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍។ ទោះបីជាមានការគាំទ្រ យ៉ាងទូលំទូលាយពីសមាជិក សហភាពអឺរ៉ុបចំនួន ២៦ ផ្សេងទៀតក៏ដោយ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានរារាំងសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអឺរ៉ុប...
បរទេស៖ សហរដ្ឋអាមេរិកបានបញ្ឈប់ ការផ្តល់ទិន្នន័យចាំបាច់ដល់អ៊ុយក្រែន ដើម្បីប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតចល័ត (HIMARS) សម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបើយោងតាមលោក Oliver Carroll អ្នកសរសេរអត្ថបទរបស់ The Economist ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា...
នាយក CIA លោក John Ratcliffe បានបញ្ជាក់ប្រាប់ Fox Business កាលពីថ្ងៃពុធថា ការចែករំលែកព័ត៌មាន ស៊ើបការណ៍ទាំងអស់ ជាមួយអ៊ុយក្រែន គឺត្រូវបានបញ្ឈប់ ។ ការអភិវឌ្ឍន៍នេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាច្រើនបានរាយការណ៍ថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធា រួមទាំងការទិញសព្វាវុធថ្មី និងការនាំចេញ ដែលកំពុងដំណើរការរួចហើយ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធា ដល់អ៊ុយក្រែន រួមទាំងការផ្តល់សព្វាវុធ ដែលត្រូវបានដឹក ជញ្ជូនទាំងស្រុង ទៅហើយ។ លោក Tusk បានប្រាប់អ្នកយកព័ត៌មាន មុនកិច្ចប្រជុំរដ្ឋាភិបាល មួយកាលពីថ្ងៃអង្គារថា ៖ថ្ងៃនេះការសម្រេចចិត្តមួយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអាល្លឺម៉ង់ បានឈានដល់ដែន កំណត់ នៃសមត្ថភាពរបស់ខ្លួន ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ពីឃ្លាំងអាវុធ របស់ខ្លួន នេះបើយោងតាមលោក Michael Stempfle អ្នកនាំពាក្យផ្លូវការ របស់ក្រសួងការពារជាតិ អាល្លឺម៉ង់។ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Stempfle ត្រូវបានសួរអំពីការផ្ទេរបន្ថែមនៃប្រព័ន្ធ...