បរទេស៖អគ្គលេខាធិកាអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានធ្វើការព្រមានធ្ងន់ៗថាជម្លោះយោធានៅ អ៊ុយក្រែនទោះបីជាវាជាហេតុការណ៍ចៃដន្យ ឬត្រូវបានរៀបចំជាមុនក្តីប៉ុន្តែវា នឹងអាចបង្កហនិភ័យទៅដល់មនុស្សជាតិទាំងមូលពីព្រោះថាជម្លោះនេះ នឹងអាចមានលទ្ធភាពក្នុងការបញ្ចប់ ទៅដោយមានការប្រើប្រាស់នុយក្លេអ៊ែរ។ លោក Guterres បាននិយាយបែបនេះថា៖ការរំពឹងទុកថានឹងមានការប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរដែលយើងគិតថាវាជារឿងដែលមិនអាច ទៅរួចនោះពេលនេះកំពុងបានវិលត្រឡប់មកវិញក្នុងកម្រិតអាចទៅរួចឡើងវិញ។ លោកបន្តថា៖សង្គ្រាមមួយនេះ នឹងមិនមានអ្នកចាញ់ឬអ្នកឈ្នះឡើយពោល គឺនឹងចាញ់ទាំងសងខាងហើយពិភពលោកនឹងទទួលលទ្ធផលអាក្រក់ៗដូចជា តម្លៃអាហារឡើងថ្លៃនិងអតិផរណាធ្ងន់ធ្ងរ ខណៈដែលគិតត្រឹមអ៊ុយក្រែនប៉ុណ្ណោះជាប្រទេសដែលបាន ផ្តល់ស្រូវសាឡីចំពោះកម្មវិធីស្បៀងអាហារពិភពលោកដល់ ទៅពាក់កណ្តាលរួចទៅហើយ។ គួរឲ្យដឹងដែរថាតំណាងមកពីអ៊ុយក្រែន និងរុស្សីបានជួបប្រជុំគ្នាម្តងទៀត...
បរទេស៖មីស៊ីលឆ្លងទ្វីប Tochka-U មួយគ្រឿងបានហោះធ្លាក់ចូល ទៅដល់ក្នុងតំបន់ Donetsk កាលពីថ្ងៃចន្ទម្សិលមិញនិងបានឆក់យកជីវិត ពលរដ្ឋស៊ីវិលអស់ជាច្រើននាក់ផងដែរ។ យោងតាមអ្នកនាំពាក្យរបស់ ក្រុមមន្ត្រីយោធារបស់តំបន់ Donetsk បានឲ្យដឹងថា មីស៊ីលដែលបានបាញ់ចេញពីរុស្សីនេះគឺជាផ្នែកមួយនៃយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន និងត្រូវបានរារាំងដោយប្រព័ន្ធការពារដែនអាកាសមុនពេលដែល មួយផ្នែករបស់វាត្រូវបានកំទេចឯមួយផ្នែកទតក៏ធ្លាក់មកដីផ្ទុះស្លាប់ ពលរដ្ឋស៊ីវិលយ៉ាងហោចណាស់១៧នាក់និងរបួស២៨នាក់។ មន្ត្រីយោធាដដែលបានបញ្ជាក់ទៀតថា៖ប្រសិនបើមីស៊ីលនេះ មិនត្រូវបានបាញ់រារាំងបែបនេះទេនោះច្បាស់ណាស់ចំនួនស្លាប់នឹងមាន ច្រើនជាងនេះជាមិនខាន។ គួរឲ្យដឹងដែរថាមកដល់ពេលនេះកិច្ចពិភាក្សា ដើម្បីសន្តិភាពត្រូវបានធ្វើឡើងអស់រយៈពេល ជាច្រើនដងមកហើយដោយភាគីទាំងអ៊ុយក្រែន និងរុស្សីព្រមជាមួយនឹងភាគីដែលពាក់ព័ន្ធផ្សេងទៀត៕...
ភ្នំពេញ៖លោក ហេង វាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងជាអ្នកតាមដានភូមិសាស្រ្តនយោបាយបានលើកឡើងថាលោក ពូទីន ប្រធានាធិបតីរុស្ស៊ីមិនត្រឡប់ក្រោយវិញឡើយព្រោះអឺរ៉ុបខាងកើត គឺជាទីកន្លែងដែលគេតម្រូវឲ្យ ពូទីនត្រូវតែទៅឲ្យដល់និងត្រូវតែប្រើប្រាស់អាវុធមហាប្រល័យខណៈសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កំពុងបន្តអូសបន្លាយ។ លោក ហេង វាន់ដាបានបកស្រាយពន្យល់ និងលើកទឡ្ហីករណ៍មួយចំនួនមកបញ្ជាក់ដូចតទៅ៖១. ពូទីន រងទណ្ឌកម្មគ្រប់ប្រភេទ និងកំពុងជំរុញឲ្យចិនបិទទំនាក់ទំនងជាមួយទៀត។២. ផ្លូវដែល ពូទីន ត្រូវទៅគឺ អ៊ុយក្រែន។ បន្ទាប់ពីអ៊ុយក្រែន...
បរទេស៖ រុស្ស៊ីបានស្នើសុំជំនួយយោធា និងសេដ្ឋកិច្ចសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអាទិត្យប៉ុន្មានម៉ោងបន្ទាប់ពីសេតវិមានបានព្រមានថា រដ្ឋាភិបាលទីក្រុង ប៉េកាំងនឹងប្រឈមមុខនឹង “ផលវិបាក” យ៉ាងធ្ងន់ធ្ងរ ប្រសិនបើចិនជួយទីក្រុងម៉ូស្គូឱ្យគេចចេញពីទណ្ឌកម្ម។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រុស្ស៊ីបានស្នើសុំសម្ភារៈយោធា និងជំនួយពីសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺចិន។ ទីក្រុងមូស្គូក៏បានស្នើសុំជំនួយសេដ្ឋកិច្ចពីទីក្រុងប៉េកាំង ប្រឆាំងនឹងការដាក់ទណ្ឌកម្មដ៏អាក្រក់ ដែលបានដាក់ប្រឆាំងនឹងខ្លួនដោយប្រទេសលោកខាងលិចភាគច្រើន ដោយដកស្រង់សម្តីមន្ត្រីអនាមិកម្តងទៀត។...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជាតិនិយមអ៊ុយក្រែនមកពីកងវរសេនាតូច Aidar របស់អ៊ុយក្រែន បានបាញ់អាវុធចេញពីព្រះវិហារ Svyato-Uspensky Nikolo-Vasilievsky នៅក្នុងភូមិ Nikolskoye នៃសាធារណរដ្ឋប្រជាមានិត Donetsk និង “ចាប់អ្នកស្រុក និងព្រះសង្ឃប្រហែល ៣០០នាក់ធ្វើជាចំណាប់ខ្មាំង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើកចំហចំពោះគំនិតនៃការជួបពិភាក្សា ជាមួយសមភាគីអ៊ុយក្រែន លោកប្រធានាធិបតី Volodymyr Zelensky ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលខ្លួនបញ្ចេញវីដេអូ នៃបេសកកម្មថា យន្តហោះគ្មានមនុស្សបើករបស់កងទ័ព អាកាសរុស្ស៊ីបានបំផ្លាញប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ ច្រើនរបស់អ៊ុយក្រែន ដោយវាយប្រហារវាដោយគ្រាប់ មីស៊ីលនាំផ្លូវពីរយៈកម្ពស់ 3 000 ម៉ែត្រ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រូបភាពគឺបង្ហាញពីយន្តហោះគ្មានមនុស្សបើករបស់រុស្សីហោះចេញពីអាកាសយានដ្ឋាន បង្ហាញគ្រាប់បាញ់រ៉ុក្កែតបាញ់ចំគោលដៅ។...
តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានបរទេសបានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អង្គការសុខភាពពិភពលោកបានស្នើឱ្យអ៊ុយក្រែនកម្ទេចចោល សារធាតុបង្ករោគដ៏កាចសាហាវដែលស្តុកទុកក្នុងមន្ទីរពិសោធន៍សុខាភិបាល សាធារណៈនៃប្រទេសអ៊ុយក្រែនដើម្បីចៀសវាង កុំឱ្យមេរោគធ្លាយចេញក្នុងសង្រ្គាម និងធ្វើឱ្យប៉ះពាល់ដល់សុខភាព របស់សាធារណៈជន ។ ទាក់ទិននឹងរឿងដែលនាពេលថ្មីៗកន្លងទៅនេះ ផ្នែកយោធារុស្ស៊ីបានបែកធ្លាយពីផែនការយោធាជីវសាស្ត្រ ដែលបានអនុវត្តក្នុងដែនអ៊ុយក្រែនក្រោមការផ្តល់ជំនួយរបស់អាមេរិក សហគមន៍អន្តរជាតិមានការងឿងឆ្ងល់ថា តើអាមេរិកបាននិងកំពុងរៀបកលល្បិចសម្ងាត់អ្វីខ្លះ ? តាមការផ្សាយដំណឹងថ្មីបំផុត របស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១០ ខែមីនាបានឱ្យដឹងថា ឯកសារបានបង្ហាញថា អាមេរិកនិងសម្ព័ន្ធមិត្តនៃអង្គការណាតូ បានធ្វើការសិក្សាស្រាវជ្រាវពីអាវុធជីវសាស្ត្រក្នុងប្រទេសអ៊ុយក្រែន...
អ៊ុយក្រែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០២២ថា មានករណីផ្ទុះត្រូវបានគេឮ នៅថ្ងៃអាទិត្យនេះ នៅក្នុងទីក្រុង Lviv ភាគខាងលិច នៃប្រទេសអ៊ុយក្រែន នៅម៉ោងប្រហែល៦ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៤និង០០នាទី ម៉ោងសកល ។ នៅព្រឹកថ្ងៃដដែលនេះ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស បានឈានមកជិតទីក្រុង Lviv នៅម៉ោង៣និង៣០នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០២២ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃសៅរ៍ ហើយបានជំរុញពួកគេឱ្យមានឥទ្ធិពលលើអាជ្ញាធរក្រុងគៀវ ដើម្បីបញ្ឈប់ “អំពើឧក្រិដ្ឋកម្ម” នៃកងវរសេនាតូចជាតិនិយមអ៊ុយក្រែន...